Norwich ដាក់ថ្លៃ ១២លានផោន យកខ្សែប្រយុទ្ធ Fulham

ក្លិបអង់គ្លេស Norwich City បានដាក់សំណើរដេញថ្លៃយកខ្សែប្រយុទ្ធក្លិប Fulham គឺកីឡាករ Ross McCormack ដែលមានតម្លៃឡើងដល់ ១២លានផោនជាមួយការភ្ជាប់លក្ខខណ្ឌមួយចំនួនទៀត។

Ross-McCormack

កីឡាករអន្តរជាតិរបស់ប្រទេសស្កត់ឡែននេះ ក៏ជាគោលដៅចាប់អារម្មណ៍របស់ក្លិបមួយចំនួនដែរដូចជា Aston Villa, Newcastle, Sheffield និងះ Hull City ប៉ុន្តែ Fulham កំណត់ រកអ្នកជំនួសកីឡាករនេះសិន មុនពេលលក់ចេញ។

កីឡាករវ័យ ២៩ឆ្នាំនេះបានបង្ហាញខ្លួន ជាខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅក្នុងក្របខណ្ឌ Championship ដោយស៊ុតបញ្ចូលទីបាន ៤២គ្រាប់ នៅកីឡដ្ឋាន Craven Cottage បន្ទាប់ពីផ្ទេរចេញពីក្លិប Leeds United ក្នុងតម្លៃខ្លួន ១១លានផោន ដែលពេលនោះរូបគេស៊ុតបញ្ចូលទីបាន ៥៨គ្រាប់ ក្នុង ១៣១ប្រកួត។

McCormack នេះធ្លាប់ជាគោលដៅរបស់ក្លិប Middlesbrough កាលពីខែមករា ប៉ុន្តែ បន្ទាប់ពី Fulham ដាក់តម្លៃខ្ពស់ ធ្វើឲ្យពួកគេងាកទៅចាប់អារម្មណ៍កីឡាករ Jordan Rhodes វិញ៕

The post Norwich ដាក់ថ្លៃ ១២លានផោន យកខ្សែប្រយុទ្ធ Fulham appeared first on CamboSport.