Leicester ដាក់ដេញថ្លៃលើកទីពីរសម្រាប់កីឡាករប៉ូឡូញ Bartosz Kapustka

ក្លិប Leicester City បានងាកមកធ្វើការដាក់សំណើរឡើងវិញ ចំនួន ៧.៤លានផោនសម្រាប់ខ្សែបម្រើស្លាបអន្តរជាតិរបស់ប៉ូឡូញ គឺកីឡាករ Bartosz Kapustka។

Bartosz-Kapustka

សារព័ត៌មាន Sportmail បានរាយការណ៍ពីចុងសប្តាហ៍មុនថា ម្ចាស់ជើងលីកកំពូលអង់គ្លេស Premier League នេះបានដាក់សំណើរលើកដំបូង សម្រាប់កីឡាករមានទេពកោសល្យវ័យ ១៩ឆ្នាំរូបនេះពីក្លិប Cracovia ក្នុងតម្លៃខ្លួន ៦.២៥លានផោន ប៉ុន្តែត្រូវបានក្លិបប៉ូឡូញនេះច្រានចោល។

ទោះជាយ៉ាងនេះក្តី ការដាក់ដេញថ្លៃលើកចុងក្រោយ (តម្លៃខាងលើ) ជាមួយនឹងការភ្ជាប់លក្ខខណ្ឌមួយចំនួនទៀត នឹងអាចទទួលយកបានដោយក្លិប Cracovia នេះ ហើយ Leicester ជឿថា ពួកគេនឹងខិតជិត កិច្ចព្រមព្រៀងនោះ។

Kapustka លេងនៅស្លាបខាងឆ្វេង ប៉ុន្តែក៏អាចលេងបានទាំងសងខាង និងលេងបម្រើប្រយុទ្ធបាន។ កីឡាកររូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករលេងលេចធ្លោ នៅក្នុងប្រទេសប៉ូឡូញ ប៉ុន្មានឆ្នាំមកនេះ៕

The post Leicester ដាក់ដេញថ្លៃលើកទីពីរសម្រាប់កីឡាករប៉ូឡូញ Bartosz Kapustka appeared first on CamboSport.

  • Leicester ដាក់ដេញថ្លៃលើកទីពីរសម្រាប់កីឡាករប៉ូឡូញ Bartosz Kapustka已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:កីឡា