រោងចក្រយីហោ​ហុងយូ​ថៅកែ​បិទទ្វារ​ចាក់សោររត់គេចបាត់​សង្ស័យរោងចក្រក្ស័យធន

ភ្នំពេញ៖ កម្មករកម្មការិនីជាច្រើនអ្នកបានអង្គុយ ឈរប្រមូលផ្តុំគ្នាក្នុងបរិវេណ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមផ្លូវលំភូមិជម្ពូវ័នសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យដែលមានយីហោហុងយូខណៈដែលកម្មករកំពុងតែធ្វើការងារសុខៗស្រាប់តែថៅកែចិត្តខ្មៅចាក់សោទ្វារ ហើយរត់គេចខ្លួនបាត់ពុំដឹងមូលហេតុ សង្ស័យតែក្ស័យទុនឬចាញ់ល្បែង?

ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ។

ក្រុមកម្មករកម្មការិនីបានឲ្យដឹងថារោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ីហោហុងយូមានថៅកែជាជនជាតិចិនមានកម្មករសរុបចំនួន១៦០នាក់កំពុងបម្រើការងាររាល់ថ្ងៃនិងមានសហព័ន្ធសហជីពកម្មករនយោជិកជាតំណាងកម្មករផងដែរបានចូលរួមប្រមូលផ្តុំរកដំណោះស្រាយ។កម្មករបន្តទៀតថា កម្មករបំពេញការងាររាល់ថ្ងៃ ហើយក៏ពុំមានថៅកែឬតំណាងរោងចក្រណាប្រាប់ផ្សព្វផ្សាយជុំវិញបញ្ហារោងចក្រក្ស័យទុនឬយ៉ាងណានោះដែរគឺធ្វើការជាប្រចាំរាល់ថ្ងៃ។

កម្មការិនីរោងចក្រខាងលើបានអោយដឹងថានៅព្រឹកថ្ងៃទី២៧ ខែកក្កដា ខណៈកម្មករ មកធ្វើការងារ ដូចសព្វដងតែមិនឃើញថៅកែ ហើយទ្វារត្រូវបានចាក់សោជិត ពុំដឹងមូលហេតុ។លុះរហូតដល់វេលាម៉ោង៨ព្រឹកទៅហើយ នៅតែមិនឃើញថៅកែទៀត ទើបកម្មករ នាំគ្នាភ្ញាក់ផ្អើលឆោឡោសង្ស័យ តែក្ស័យធន់ហើយទើបថែកែគេចខ្លួនបែបនេះ។បើថៅកែរត់បាត់បែបនេះតើកម្មករមានប្រាក់ខែឯណាបើកនិងនរណាទទួលខុសត្រូវទៅ?៕

រោងចក្រយីហោ​ហុងយូ​ថៅកែ​បិទទ្វារ​ចាក់សោររត់គេចបាត់​សង្ស័យរោងចក្រក្ស័យធន រោងចក្រយីហោ​ហុងយូ​ថៅកែ​បិទទ្វារ​ចាក់សោររត់គេចបាត់​សង្ស័យរោងចក្រក្ស័យធន រោងចក្រយីហោ​ហុងយូ​ថៅកែ​បិទទ្វារ​ចាក់សោររត់គេចបាត់​សង្ស័យរោងចក្រក្ស័យធន

ប្រភព៖ nokorwatnews

  • រោងចក្រយីហោ​ហុងយូ​ថៅកែ​បិទទ្វារ​ចាក់សោររត់គេចបាត់​សង្ស័យរោងចក្រក្ស័យធន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:កំសាន្ត
Tags: