ប្រធាន​ក្រុម​សិង្ហបុរី ​ថា​ ឃួន ឡាបូរ៉ាវី ​ជា​កីឡាករ​ល្អ​ជាង​គេ​របស់​កម្ពុជា

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ CLEAR ​

 

Khairul Amri ​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សិង្ហបុរី ​បាន​ឱ្យ​ដឹង​ថា​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី ​គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​ក្នុង​ក្រុម​កម្ពុជា ហើយ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ស្អែក​នេះ កីឡាករ​ម្នាក់​នេះ​ក៏​អាច​ជា​កង្វល់​សម្រាប់​ក្រុម​របស់​ខ្លួន​ផង​ដែរ។

 

 ប្រធាន​ក្រុម​សិង្ហបុរី ​ថា​ ឃួន ឡាបូរ៉ាវី ​ជា​កីឡាករ​ល្អ​ជាង​គេ​របស់​កម្ពុជាKhairul Amri ​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សិង្ហបុរី

 

ក្នុង​សន្និសីទកាសែត​កាល​ពី​ព្រឹកមិញ​នេះ ប្រធាន​ក្រុម​ Khairul Amri ​របស់​សិង្ហបុរី​​ដែល​ធ្លាប់​លេង​ជាមួយ​កម្ពុជា​៤​ប្រកួត​កន្លង​មក​ហើយ​នោះ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​ចាំ​បាន ទម្រង់​លេង​របស់​កម្ពុជា ហើយ​កីឡាករ​ដែល​ល្អ​ជាង​គេ ខ្ញុំ​អត់​ច្បាស់​ឈ្មោះ​អី​ទេ តែ​ខ្ញុំ​ចាំ​មុខ គាត់​សក់​វែង​បន្តិច មាឌ​ធំ ​លេង​នៅ​តំបន់​ប្រយុទ្ធ”។ គ្រាន់​តែ​និយាយ​បាន​ប៉ុណ្ណឹង លោក​គ្រូ Lee Tae Hoon ​បាន​បង្ហើប​ឈ្មោះ ឃួន​ ឡាបូរ៉ាវី ​ខណ​ដែល​​ភ្លាម​នោះ Amri ​ក៏​ឆ្លើយ​ថា​ម្នាក់​ហ្នឹង​ហើយ។

 

បន្ថែម​ពី​លើ​នេះ ប្រធាន​ក្រុម​ខាង​លើ​នៅ​បន្ដ​ទៀត​ថា​ បូរ៉ាវី ​នេះ​ហើយ​​ដែល​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រុម​សិង្ហបុរី​បាន​នៅ​ប្រកួតស្អែក​នេះ ខណ​ដែល​ក្រុម​របស់​ខ្លួន​អវត្តមាន​កីឡាករ​សំខាន់​ៗ​ច្រើន៕

 

ប្រធាន​ក្រុម​សិង្ហបុរី ​ថា​ ឃួន ឡាបូរ៉ាវី ​ជា​កីឡាករ​ល្អ​ជាង​គេ​របស់​កម្ពុជា

 

ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា នឹង​បើក​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ភ្ញៀវ​សិង្ហបុរី ​ក្នុង​ប្រកួត​មិត្តភាព​នា​ល្ងាច​ស្អែក​នេះ វេលា​ម៉ោង​៦:៣០​នាទី។ ដោយ​ក្រុម​ទាំង​សង​ខាង​ក្នុង​ប្រកួត​នេះ សុទ្ធ​តែ​មិនមាន​កីឡាករ​ពេញ​ជើង​ដូចគ្នា ពោល​គឺ​កម្ពុជា​របួស​កីឡាករ​សំខាន់​៣​នាក់ និង​ខាង​សិង្ហបុរី​អវត្តមាន​កីឡាករ​៦​នាក់៕

 

ប្រធាន​ក្រុម​សិង្ហបុរី ​ថា​ ឃួន ឡាបូរ៉ាវី ​ជា​កីឡាករ​ល្អ​ជាង​គេ​របស់​កម្ពុជា

 

អត្ថបទ៖ មុន្នី រម្យ