MSN របស់​ Barca បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ PES 2017

តារា​ឆ្នើម​ក្រុម​ FC Barcelona ទាំង​៣​នាក់​​មាន​ Lionel Messi, Luis Suarez, Neymar រួម​ទាំង​ខ្សែ​បម្រើ​ Ivan Rakitic និង​ខ្សែ​ការពារ​ Gerard Pique ​​បាន​បង្ហាញ​ខ្លួន​លើ​គម្រប​ហ្គេម​បាល់ទាត់​ Pro Evolution Soccer 2017 ​រួម​គ្នា។

 

MSN របស់​ Barca បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ PES 2017

Suarez (ឆ្វេង), Neymar និង​ Messi ក្នុង​ហ្គេម PES 2017

 

ក្រុមហ៊ុន​ផលិត​ហ្គេម​ Konami ​ជា​ដៃ​គូ​សហការ​របស់​ក្លឹប​ Barcelona ​​ហើយ​កាល​ឆ្នាំ​មុន​ PES 2016 គឺ​ Neymar ជា​អ្នក​ជាប់​លើ​គម្រប​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ រីឯ​ Messi បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ FIFA  ​៤​ឆ្នាំ​ចុង​ក្រោយ​ជាប់​គ្នា មុន​ចប់​កុងត្រា​នៅ​ឆ្នាំ​នេះ។ ប៉ុន្តែ​សម្រាប់​ PES 2017 ​នេះ​វិញ​​ ក្រុមហ៊ុន​​បាន​ឲ្យ​តារា​សំខាន់​ៗ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ ជាប់​លើ​គម្រប​​រួម​គ្នា​តែ​ម្ដង ដើម្បី​ឲ្យ​ស្មើ​ភាព​គ្នា។

 

ហ្គេម​បាល់ទាត់​ដ៏​ល្បី​​នៅ​លើ​ពិភពលោក​ PES 2017 ​នឹង​​ចេញ​ជា​ផ្លូវការ​​សម្រាប់​ Xbox One និង​ Playstation 4 ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ៕

 

MSN របស់​ Barca បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ PES 2017

 

 

MSN របស់​ Barca បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ PES 2017

 

MSN របស់​ Barca បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ PES 2017

 

សូម​ទស្សនា​ Trailer ​ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal