Zlatan ទម្លាយ​ថា​ បាន​បដិសេធ​ក្លឹប​របស់ Beckham ​​យក​ Man United

Zlatan Ibrahimovic ​បង្ហើប​ឲ្យ​ដឹង​ថា​បាន​បដិសេធ​លេង​ឲ្យ​ក្លឹប​របស់​ David Beckham (Miami) នៃ​ក្របខ័ណ្ឌ Major League សហរដ្ឋ​អាមេរិក​ ដើម្បី​ចូល​រួម​ជាមួយ​ Manchester United។

 

Zlatan ទម្លាយ​ថា​ បាន​បដិសេធ​ក្លឹប​របស់ Beckham ​​យក​ Man United Zlatan Ibrahimovic និង​ David Beckham កាល​លេងឲ្យ PSG

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​ ត្រូវ​ក្លឹប​ជា​ច្រើន​នៅ​អាមេរិក ទាក់ទង​បន្ទាប់​ពី​កុងត្រា​ជាមួយ​ PSG អស់​សុពលភាព តែ​ទីបំផុត​រូប​គេ​បាន​ចុះ​កុង​ត្រា​រយៈ​ពេល​មួយ​ឆ្នាំ​ ជាមួយ​ក្រុម​លោក Jose Mourinho។

 

“Beckham ជា​មិត្ត​ល្អ​ម្នាក់ ហើយ​គាត់​បាន​ទាក់ទង​ខ្ញុំ​ឲ្យ​លេង​នៅ Miami ប៉ុន្តែ​សម្រាប់​ពេល​នេះ​ គឺ​ខ្ញុំ​ចង់​សម្រេច​ជោគជ័យ​ជាមួយ Manchester United អនាគត​យ៉ាង​ណា​នោះ​យើង​ចាំ​មើល​ទាំង​អស់​គ្នា”។ កីឡាករ​ដែល​ទើប​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ស៊ុយអែត​ប្រាប់​ដូច្នេះ។

 

​Zlatan ធ្លាប់​ឈ្នះ​ជើង​ឯក​លីគ​ជាមួយ​ក្លឹប​នៃ​បណ្ដា​ប្រទេស​ជាច្រើន​ដូចជា​ ហូឡង់, អ៊ីតាលី, អេស្ប៉ាញ និង​បារាំង។ រូប​គេ​នឹង​ឈាន​ចូល​វ័យ​៣៥ ឆ្នាំ​នៅ​ខែ​តុលា តែ​មាន​គម្រោង​ចូល​និវត្តន៍​នៅ​វ័យ ៤០ឆ្នាំ​ឯណោះ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal