ស្លាប់ ៣ នាក់​ក្នុងករណី​ចាប់​ជំរិត​ដោយ​សមាជិក ISIS នៅ​ប្រទេស​បារាំង

6 Videos


យោងតាមប្រភពព័ត៌មាននៃទីភ្នាក់ងារចិនថ្មីប្រចាំនៅទីក្រុងប៉ារីស បានរាយការណ៍ឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៦ មានករណីនៃការចាប់ជម្រិតមនុស្សធ្វើជាចំណាប់ខ្មាំងនៅក្នុងវិហារកាតូលិកមួយ ដែលមានទីតាំងស្ថិតនៅប៉ែកពាយ័ព្យនៃតំបន់ Normandie ក្នុងទីក្រុង Rouen ភាគខាងត្បូង ប្រទេសបារាំង ដែលមានចម្ងាយ ១៣០ គីឡូម៉ែត្រផ្នែកពាយ័ព្យពីទីក្រុងប៉ារីស ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ៣ នាក់ ដោយក្នុងនោះរួមមានអាចារ្យម្នាក់ និង ក្រុមប្រដាប់ធាវុធ ២ នាក់ ព្រមទាំងមានចំណាប់ខ្មាំងម្នាក់រងរបួសធ្ងន់ ។

ក្រោយពីទទួលបានព័ត៌ភ្លាមប៉ូលីស និងក្រុមជួយសង្គ្រោះប្រញាប់ប្រញាល់ទៅកាន់ទីកន្លៃងកើតហេតុ ព្រមទាំងបានបិទគ្រប់ច្រកផ្លូវចេញចូលនៅក្បែរៗនោះ ។ បន្ទាប់មកប៉ូលីសបានរំដោះចំណាប់ខ្មាំងដោយបានបាញ់ សម្លាប់ក្រុមប្រដាប់អាវុធ ២ នាក់ ។ រីឯអាចារ្យម្នាក់ដែលស្លាប់នោះ បើតាមព័ត៌មានឲ្យដឹងថា គឺក្រុមប្រដាប់អាវុធ ជាអ្នកអារកសម្លាប់ ។

P9

ស្លាប់ ៣ នាក់​ក្នុងករណី​ចាប់​ជំរិត​ដោយ​សមាជិក ISIS នៅ​ប្រទេស​បារាំង

ស្លាប់ ៣ នាក់​ក្នុងករណី​ចាប់​ជំរិត​ដោយ​សមាជិក ISIS នៅ​ប្រទេស​បារាំង
បន្ទាប់ពីឧប្បត្តិហេតុនេះកើតឡើងលោកប្រធានាធិបតីបារាំង លោក Francois Hollande និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Cazenava បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុភ្លាមៗដែរ ដោយនៅទីនោះលោក Hollande បានថ្លែងថា ក្រុមប្រដាប់អាវុធទាំង ២ នាក់ ដែលត្រូវប៉ូលីសបាញ់សម្លាប់នោះ គឺជាពួកសមាជិក នៃក្រុម ISIS ហើយពួកភេរវករនេះបានប្រកាសធ្វើសង្គ្រាមជាមួយនឹងបារាំង ។
ស្លាប់ ៣ នាក់​ក្នុងករណី​ចាប់​ជំរិត​ដោយ​សមាជិក ISIS នៅ​ប្រទេស​បារាំង
បារាំង នឹងរិះរកគ្រប់មធ្យោបាយ ដើម្បីតទល់វិញដោយមិនរាថយឡើយ ។ ចំណែកក្រុមអង្គការជ្រុលនិយម «រដ្ឋអ៊ីស្លាម» បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗតាមឧបករណ៍ឃោសនារបស់ខ្លួនដោយអះអាងថា ក្រុមប្រដាប់អាវុធទាំង ២ នាក់នោះគឺជាយុទ្ធជន ដ៏អង់អាចក្លាហានរបស់អង្គការយើង ហើយសកម្មភាពរបស់ពួកគេ គឺដើម្បីឆ្លើយតបទៅនឹងការអំពាវនាវនៃ អង្គការរបស់ពួកយើងដើម្បីធ្វើការវាយប្រហារទៅលើប្រទេសនានា ដែលតែងតែវាយប្រហារមកលើពួកយើង ។
ស្លាប់ ៣ នាក់​ក្នុងករណី​ចាប់​ជំរិត​ដោយ​សមាជិក ISIS នៅ​ប្រទេស​បារាំងបើតាមព័ត៌មានបានឲ្យដឹងទៀតថា ក្នុងចំណោមក្រុមប្រដាប់អាវុធទាំង ២ នាក់នោះ គឺមានម្នាក់បានព្យាយាមធ្វើដំណើរទៅកាន់មជ្ឃឹមបូព៌ាដើម្បីចូលរួមនៅក្នុង «សង្គ្រាមនៃភាពបរិសុទ្ធ» របស់ព្រះជាម្ចាស់ ប៉ុន្តែគេត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសទួរគី ហើយជាប់គុកនៅឆ្នាំ ២០១៥ និងនៅខែមីនា ឆ្នាំ ២០១៦ ចាប់ផ្តើមជាប់ខ្នោះដៃអេឡិចត្រូនិក ៕                                                                                                                                         គ ឡេង