គូស្នេហ៍ វ័យចំណាស់មួយគូ ប្រារព្ធពិធី រំលឹកខួបអាពាហ៍ពិពាហ៍ ៨០ឆ្នាំ ជាមួយនឹងកម្រងរូបភាព ដ៏ផ្អែមល្ហែម!

ចិន៖ ក្នុងពិធីមង្គលការ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយ ពីពាក្យជូនពរមួយឃ្លា ដែលគេចំណាំនិយាយ «ស្រលាញ់គ្នាដល់ចាស់កោងខ្នង» ។ ពាក្យមួយឃ្លានេះបានបង្កប់នូវអត្ថន័យជ្រាលជ្រៅ និងជាពាក្យជំរុញលើកទឹកចិត្តគូស្នេហ៍ ឲ្យកាន់តែស្រលាញ់គ្នាផងដែរ ។

ដោយឡែក នេះគ្រាន់តែជាពាក្យនិយាយជូនពរខាងក្រៅប៉ុណ្ណោះ ធាតុពិតគឺអាស្រ័យទៅលើមនុស្ស២នាក់ ថាតើពួកគេ ស្រលាញ់ ដល់ចាស់ កោងខ្នង បានដូចនឹងពាក្យជូនពរដែរឬទេ? ហើយទន្ទឹមនឹងនេះ ពួកគេអាចបន្តនូវទំនាក់ទំនងពួកគេ បានយូរអង្វែងដែរឬទេ?

ជាក់ស្តែង គូស្នេហ៍វ័យចំណាស់មួយគូ ដែលមានអាយុ ជាង១០០ ទៅហើយ បានធ្វើឲ្យមហាជនភ្លឺភ្នែក ជាមួយនឹងកម្រងរូបភាព ពិធីរំលឹកខួបអាពាហ៍ពិពាហ៍ ៨០ឆ្នាំ របស់ខ្លួន ដ៏ផ្អែមល្ហែម ដែលគូស្នេហ៍ក្មេងៗ មួយចំនួន សឹងតែមិនអាចប្រៀបបានផង ។  

គូស្នេហ៍វ័យចំណាស់មួយគូនេះ រស់នៅក្នុងខេត្ត Anhui នៃទីក្រុង Fuyang ប្រទេសចិន ដែលប្តីមានឈ្មោះ Song Qinglin និងប្រពន្ធឈ្មោះ Song Lishi ដែលអ្នកទាំង២ មានអាយុ ១០៣ឆ្នាំដូចគ្នា ហើយថែមទាំងជាគូស្នេហ៍វ័យចំណាស់ ដែលរៀបការជាមួយគ្នា អស់រយៈពេល ៨០ឆ្នាំទៀតផង ពោលគឺ ប្តីប្រពន្ធមួយគូនេះ រៀបការជាមួយគ្នាតាំងពី ឆ្នាំ១៩៣៦ មកម្ល៉េះ។

ហើយអ្វីដែលពិសេសទៀតនោះ គូស្នេហ៍ដែលមានអាយុកាល ៨ទសវត្ស មួយគូនេះ មានកូនចំនួន ៤ ហើយកូនចំនួន៤ របស់គាត់នោះ មានទាំងកូន មានទាំងចៅ ថែមទៀតផង ដែលធ្វើឲ្យគ្រួសារនៃ គូស្នេហ៍វ័យចំណាស់ មួយគូ រស់នៅជាមួយបាន ៤ជំនាន់តៗគ្នា ដែលជារឿងមួយដ៏កម្រ និងគួរឲ្យកោតស្ញប់ស្ញែង ។

គួររំលឹកផងដែរថា កាលពី ឆ្នាំ១៩៣៦នោះ ពេលរៀបមង្គលការ មិនបានថតរូបអ្វីនោះទេ ដោយសារតែគ្មានលទ្ធភាព ដោយសារតែមូលហេតុនេះហើយ ទើបធ្វើក្រុមអ្នកស្ម័គ្រចិត្តមួយក្រុម សម្រេចចិត្តជួយ និងរៀបចំនូវពិធី គម្រប់ខួបអាពាហ៍ពិពាហ៍ ៨០ឆ្នាំ ជូនគូស្នេហ៍វ័យចំណាស់អ្នកទាំង២ ដោយបាន ទិញសម្លៀកបំពាក់ រ៉ូប និងកាដូផ្សេងៗជូនពួកគាត់ ហើយថែមទាំងបានថតរូបស្អាតៗ ជាច្រើនសន្លឹកជូនពួកគាត់ទៀតផង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត