ចង់បាន​កូនប្រុស ឬ កូនស្រី គួរ​ទទួល​ទាំ​ន​អាហារ​ប្រភេទ​ណា​?

បើយោងតាមការស្រាវជ្រាវរបស់ជនជាតិបារាំងបានរកឃើញថាអាហារចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឲ្យស្ត្រីទទួលបានកូនប្រុសស្រីដូចបំណង ។ ប្រសិនបើស្ត្រីបរិភោគអាហារដែលមានធាតុរ៉ែប្រភេទសូដ្យូមជាមួយប៉ូតាស្យូមក្នុងបរិមាណច្រើន នឺងធ្វើឲ្យទារកក្នុងគភ៌កើតមកជាប្រភេទប្រុស ។ ចំណែកអាហារដែលមានកាល់ស្យូមនិងម៉ា ញ៉េស្យូមច្រើន នឺងធ្វើឲ្យទារកជាកូនស្រី ប៉ុន្តែត្រូវបរិភោគមុនមានគភ៌ប្រហែលពី៣ទៅ ៦ ខែ ឡើងទើបបានផលល្អ ។

អាហារប្រភេទជាផ្លែឈើ : បើស្ត្រីជាម្តាយចង់បានកូនស្រីត្រូវទទួលទានត្របែក ការ៉ុត ខ្ទឹមក្រហម ផ្លែស្ត្របឺរី ហើយបើចង់បានកូនប្រុស ត្រូវបរិភោគប៉េងប៉ោះស្រស់ ផ្សិត និងប៊រ័ ។

អាហារប្រូតេអីុន និងខ្លាញ់ : បើស្ត្រីចង់បានកូនស្រី គួរបរិភោគទឹកដោះគោជូរ សាច់ត្រីប្រេងរុក្ខជាតិ ប៉ុន្តែបើចង់បានកូនប្រុសឲ្យបរិភោភសាច់ស៊ុត២គ្រាប់ក្នុងមួយថ្ងៃក្នុងមួយសប្ដាហ៏និងអាហារប្រៃ ។

អាហារប្រភេទកាបូនអីុដ្រាត: ចំពោះស្ត្រីចង់បានស្រីគួរបរិភោគបាយ តំណាប់ផ្លែឈើ ស្ករ នំបុ័ងសាប ហើយបើចង់បានកូនប្រុសគួរបរិភោគតំណាប់ផ្លែឈើ ចាហួយ នំខួបកំណើត និងស្ករ ។

អាហារគួរចៀសវាង: សម្រាប់ស្ត្រីដែលចង់បានកូនស្រីត្រូវចៀសវាងការផឹកតែ កាហ្វេ គ្រឿងស្រវឹង សូដា អាហារដែលដាក់អំបិលច្រើន និង ពោតផ្អែម ។ ចំណែកស្ត្រីដែលចង់បានកូនប្រុស គួរចៀសវាងបរិភោគស្ករ សូកូឡា ខ្យង កំពឹស បង្កង បង្កា កាកាវ ផ្ទី ក្ដាម ម្កាក់ និងស្ពៃក្ដោបស្រស់ ៕

ចង់បាន​កូនប្រុស ឬ កូនស្រី គួរ​ទទួល​ទាំ​ន​អាហារ​ប្រភេទ​ណា​?

ប្រភព៖ pmhotnews

  • ចង់បាន​កូនប្រុស ឬ កូនស្រី គួរ​ទទួល​ទាំ​ន​អាហារ​ប្រភេទ​ណា​?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ចំនេះដឹង
Tags: