ធ្វើ​ដូចម្តេច ទើប​មិន​ភ្លេច​កូនតូច នៅ​ក្នុង​ឡាន​?

ធ្វើ​ដូចម្តេច ទើប​មិន​ភ្លេច​កូនតូច នៅ​ក្នុង​ឡាន​?


ធ្វើ​ដូចម្តេច ទើប​មិន​ភ្លេច​កូនតូច នៅ​ក្នុង​ឡាន​?

​សព្វថ្ងៃនេះ ពេល​ទៅ​ណា​មក​ណា ឪពុក​ម្តាយ​ភាគច្រើន តែងតែ​យក​កូន​តាម​ខ្លួន ដោយ​ដាក់​ឲ្យ​អង្គុយ កៅអី​សុវត្ថិភាព​កុមារ នៅ​ផ្នែក​ខាងក្រោយ​។ ប៉ុន្តែ អ្នក​ប្រហែលជា​ធ្លាប់​លឺ ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ហើយ​ថា មាន​កុមារ​តូចៗ​មួយចំនួន បាន​រងគ្រោះថ្នាក់ ហើយ​ខ្លះ​ទៀត ឈានដល់​ការស្លាប់​បាត់បង់​ជីវិត ដោយសារ​ឪពុកម្តាយ​ធ្វេសប្រហែស ភ្លេច​កូន​តូច​នៅ​ក្នុង​ឡាន​។​

​តើ​អ្នក​មាន​ដឹង​ទេ​ថា មាន​កូនក្មេង ៧០០ នាក់​ហើយ ដែល​បាន​ស្លាប់​ដោយសារ​បញ្ហា​នេះ កាលពី ១៥ ឆ្នាំមុន​។​

​អ្នក​ប្រាកដជា​និយាយថា “​ខ្ញុំ​ប្រយ័ត្ន​ណាស់ ហើយ​វា​មិន​អាច​កើតមានឡើង លើ​រូប​ខ្ញុំ​ទេ​”​។ យើងខ្ញុំ​ក៏​សង្ឃឹម និង​ជូនពរ​បែបនេះ​ដែរ​។​

​ប៉ុន្តែ ដើម្បី​សុវត្ថិភាព និង​ការពារ​មិន​ឲ្យ​អ្នក ភ្លេច​កូន​នៅ​ក្នុង​ឡាន សូម​ធ្វើ​តាម​ការណែនាំ​ខាងក្រោម​នេះ ៖

១. បង្កើន​ការប្រុងប្រយ័ត្ន ហើយ​មាន​ទម្លាប់​ពិនិត្យមើល​ក្នុង​ឡាន មុន​ពេល​ចាក់សោរ​ឡាន​
២. ទុក​របស់​លេង​កូន នៅក្បែរ​ដៃ​អ្នក ដើម្បី​ក្រើនរំលឹក​ថា អ្នក​មាន​កូន​នៅ​ខាងក្រោយ​
៣. ទុក​របស់​ចាំបាច់ នៅជាប់​កៅអី​កូន ដូចជា ទូរស័ព្ទ កាបូប​លុយ កាតា​ប​ធ្វើការ ឬ​របស់​ដែល​អ្នក​ត្រូវ​យក​តាម​ខ្លួន​ជានិច្ច
៤. ដាក់​កៅអី​កូន នៅ​ចំ​កណ្តាល ប្រសើរ​ជាង​នៅ​ខាងក្រោយ កៅអីអង្គុយ​របស់​អ្នក​
៥. មើល​ឡាន មុន​ពេល​ចាក់សោរ ឬ​ដើរ​ចេញពី​ឡាន​។​
​អ្នក​ត្រូវ​ចងចាំ កូន​របស់​អ្នក អាច​នឹង​គ្រោះថ្នាក់ ប្រសិនបើ​អ្នក​ភ្លេច​គេ នៅក្នុង​នោះ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។