បុរស​ម្នាក់​ចូល​ញ៉ាំ​អាហារ​មួយ​ពេល ច្រឡំដៃ​ឲ្យ​លុយ​ធីប ជាង​១លាន​ដុល្លារ

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​ម្នាក់​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់​ពី​ដឹង​ថា​ខ្លួន​ច្រឡំដៃ​ឲ្យ​លុយធីប ជាង​១លាន​ដុល្លារ ក្រោយ​ពី​ទទួលទាន​អាហារ​ពេលល្ងាច នៅ​ភោជនីយដ្ឋាន​ឥណ្ឌា​មួយកន្លែង ស្ថិត​ក្នុង​ក្រុង Inverurie ប្រទេស​ស្កុតឡែន អស់​ត្រឹមតែ១០០ផោន (១៣០ដុល្លារ)។ ទោះ​បី​ជា​យ៉ាងណា ក្រោយមក​បុរស​រូបនោះ​បាន​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​ខាងលើ ដែល​មាន​ឈ្មោះថា Abdul Wahid សង​ប្រាក់​វិញ ដោយ​ប្រាប់​ពី​កំហុស​ដោយ​អចេតនា​នេះ។

 

បុរស​ម្នាក់​ចូល​ញ៉ាំ​អាហារ​មួយ​ពេល ច្រឡំដៃ​ឲ្យ​លុយ​ធីប ជាង​១លាន​ដុល្លារ

 

លោក Wahid បាន​ប្រាប់​អ្នកកាសែត​ឲ្យដឹងថា នៅពេល​ដែល​បុរស​រូបនោះ​ឲ្យ​លុយធីប តាមរយៈ​ម៉ាស៊ីន​ឆូត​កាត​ក្នុង​ភោជនីយដ្ឋាន ប្រតិបត្តិការ​ផ្ទេរប្រាក់​មិន​បាន​ដំណើរការ​ឡើយ។ ក្រោយមក បុរស​រូបនោះ​បាន​ទូរស័ព្ទ​ទៅ​ខាង​ធនាគារ និង​ទទួល​បាន​លេខកូដ​បញ្ជាក់ ទើប​ប្រតិបត្តិការ​ផ្ទេរប្រាក់​ដំណើរការ​ដោយ​ជោគជ័យ។ ផ្ទុយទៅវិញ លោក Wahid បាន​ដឹងថា​បុរស​រូបនោះ​ឲ្យ​លុយធីប​ច្រឡំ រហូត​ដល់​ទៅ ១ ០០៦ ០៨២ផោន (១ ៣២០ ០០០ដុល្លារ) ឯណោះ។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លុយ​ទាំងនោះ​មិន​បាន​បាត់​ទៅ​ណា​ឡើយ ដោយ​បុរស​រូបនោះ​បាន​ទូរសព្ទ​ទៅ​ខាង​ធនាគារ​ប្រាប់​ពី​កំហុស​របស់​គាត់ ហើយ​ក៏​ទទួល​បាន​លុយ​ត្រលប់​មក​វិញ និង​ឲ្យ​លុយ​ធីប​តាម​ចំនួន​សមរម្យ​វិញ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ mashable