អ្នកវិភាគ៖ ជំនឿ​ពលរដ្ឋ​លើ​រដ្ឋាភិបាល​ធ្លាក់ចុះ​ខ្លាំង ​រាល់​ពេល​មាន​សំណុំរឿង​ឃាតកម្ម

ការបាត់បង់ជំនឿរបស់ពលរដ្ឋមកលើរដ្ឋាភិបាល តែងតែបង្ហាញឱ្យឃើញច្បាស់នៅរាល់ពេលដែលមានព្រឹត្តិការណ៍ធំៗកើតមានឡើង ដូចជាការធ្វើឃាតមនុស្សសំខាន់ៗក្នុងសង្គម។

វ៉ាស៊ីនតោន — ការបាត់បង់ជំនឿរបស់ពលរដ្ឋមកលើរដ្ឋាភិបាល តែងតែបង្ហាញឱ្យឃើញច្បាស់នៅរាល់ពេលដែលមានព្រឹត្តិការណ៍ធំៗកើតមានឡើង ដូចជាការធ្វើឃាតមនុស្សសំខាន់ៗក្នុងសង្គម។ នេះបើតាមការសង្កេតរបស់អ្នកវិភាគម្នាក់។

លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ យល់ថា កត្តានេះបណ្តាលមកពីអំពើអយុត្តិធម៌ដែលពលរដ្ឋជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃដែលរួមមានការបង់ពន្ធ ការធ្វើចរាចរណ៍ ការលក់ដូរទំនិញនិងអំពើពុករលួយជាដើម បានជំរុញឱ្យមានការបាត់បង់ជំនឿបន្តិចម្តងៗលើការដឹកនាំរបស់រដ្ឋាភិបាលហើយ នៅពេលដែលមានករណីធំៗដូចជាឃាតកម្មលើមនុស្សសំខាន់ៗ ដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោក កែម ឡី កាន់តែធ្វើឱ្យពលរដ្ឋមិនមានជំនឿលើការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឡើយ។

លោក ឱក សេរីសោភក្តិ៍ បន្ថែមថា រដ្ឋាភិបាលត្រូវយល់ទឹកចិត្តប្រជាពលរដ្ឋ ហើយការធ្វើទង្វើដែលបង្កការក្តៅក្រហាយ គឺកាន់តែធ្វើឱ្យទំនុកចិត្តកាន់តែធ្លាក់ចុះ។ ដូចជាករណីធ្វើឃាតលោក កែម ឡី អ្នកវិភាគសង្គមដ៏មានប្រជាប្រិយ៍ភាពកាលពីថ្ងៃទី១០ ខែកក្កដា លោក ឱក សេរីសោភក្តិ៍ យល់ស្របតាមការទាមទាររបស់មហាជនដែលគាំទ្រឱ្យមានការហៅអន្តរជាតិចូលរួមក្នុងការស៊ើបអង្កេត ព្រោះវានឹងធ្វើឱ្យការរកយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះបានសុក្រិត និងពលរដ្ឋស្ងប់ចិត្ត។ ការណ៍នេះក៏អាចបង្កើនជំនឿលើរដ្ឋាភិបាល ហើយជៀសវាងការធ្វើអាជីវកម្មនយោបាយណាមួយផងដែរ៕

ប្រភព៖ VOA


អ្នកវិភាគ៖ ជំនឿ​ពលរដ្ឋ​លើ​រដ្ឋាភិបាល​ធ្លាក់ចុះ​ខ្លាំង ​រាល់​ពេល​មាន​សំណុំរឿង​ឃាតកម្ម

ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ ថា​មាន​នគរបាល​អនាមិក​ម្នាក់​ប្រាប់​ឲ្យ​ព្រះអង្គ​គេច​ខ្លួន

អ្នកវិភាគ៖ ជំនឿ​ពលរដ្ឋ​លើ​រដ្ឋាភិបាល​ធ្លាក់ចុះ​ខ្លាំង ​រាល់​ពេល​មាន​សំណុំរឿង​ឃាតកម្ម

អ្នក​ចូលរួម​បុណ្យ​សព​លោក​កែម ឡី​ មាន​សុទិដ្ឋិនិយម​ថា​ កូន​ខ្មែរ​នឹង​យក​គម្រូ​តាម​លោក​ កែម ឡី