​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ម៉ាស៊ីន​ បម្លែង​ទឹកនោម​​ទៅ​ជា​ទឹក​ផឹក​បាន​

ក្រុមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Ghent University ប្រទេសបែលហ្សិក បានបង្កើតម៉ាស៊ីនមួយដំណើរការដោយថាមពលព្រះអាទិត្យ អាចបម្លែងទឹកនោម ទៅជាទឹកដែលអាចផឹកបាន។

​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ម៉ាស៊ីន​ បម្លែង​ទឹកនោម​​ទៅ​ជា​ទឹក​ផឹក​បាន​

ក្រុមអ្នកវិទ្យាសាស្ត្របានដំឡើងម៉ាស៊ីនរបស់ខ្លួនក្នុងកម្មវិធីតន្ត្រីមួយដែលមានរយៈពេល ១០ ថ្ងៃ ប្រព្រឹត្តទៅក្នុងទីក្រុង Ghent ប្រទេសបែលហ្សិក ដើម្បីពិសោធន៍ម៉ាស៊ីននោះ។ លទ្ធផលនៃការពិសោធន៍គឺបានជោគជ័យ ដោយអ្នកវិទ្យាសាស្ត្រអាចបម្លែងទឹកបាន ១ ០០០ លីត្រ ពីទឹកនោមរបស់អ្នកចូលរួមក្នុងកម្មវិធី ហើយទឹកដែលបម្លែងបាននេះអាចប្រើសម្រាប់ផលិតជាស្រាបៀបាន។

​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ម៉ាស៊ីន​ បម្លែង​ទឹកនោម​​ទៅ​ជា​ទឹក​ផឹក​បាន​

ការបម្លែងនៃម៉ាស៊ីនប្រព្រឹត្តទៅ ដោយដំបូងប្រព័ន្ធម៉ាស៊ីនប្រមូលយកទឹកនោមដែលស្តុកទុកក្នុងធុងទឹកដ៏ធំមួយ បន្ទាប់មកក៏ចាប់ផ្ដើមកម្ដៅទឹកនោមដោយប្រើឆ្នាំងចំហុយដែលដើរដោយថាមពលព្រះអាទិត្យ។ ក្រោយមកទឹកនោមដែលកម្ដៅរួចត្រូវឆ្លងកាត់ភ្នាសមួយមាននាទីបំបែកទឹក រួមទាំងជីវជាតិទ្រទ្រង់ក្នុងទឹកនោមចេញពីគ្នា ហើយភ្នាសនេះថែមទាំងអាចជម្រុះចេញនូវសារធាតុអាម៉ូញ៉ាក់បាន ៩៥% ដែលមានក្នុងទឹកនោម។

គោលដៅសព្វថ្ងៃរបស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើគឺមានបំណងដំឡើងម៉ាស៊ីននេះនៅតាមព្រលានយន្តហោះ និង នៅទីលានប្រកួតកីឡា ហើយពួកគេក៏មានបំណងចង់ជួយដល់ប្រជាជនក្នុងសហគមន៍ក្រីក្រជុំវិញពិភពលោក ដែលកង្វះទឹកផឹកជាបញ្ហាដ៏ធំមួយរបស់ប្រជាជនទាំងនោះ៕

ប្រភព៖ sabay

  • ​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ម៉ាស៊ីន​ បម្លែង​ទឹកនោម​​ទៅ​ជា​ទឹក​ផឹក​បាន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: