ប្តីបីកូនអាយុជាង១ឆ្នាំតាមរកប្រពន្ធដល់មុខបន្ទប់សហាយដែលកំពុងផ្អែមមាត់

ប៉ោយប៉ែតៈ បុរសម្នាក់ឱបកូន ប្រុស អាយុជាង1ឆ្នាំ ដើររកប្រពន្ធ ទីបំផុតរកឃើញនៅជាមួយប្រុស ហៅសុំជួប នាងមិនព្រម ប្ដីសម្រេចចិត្តហៅនគរបាលប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែតឃាត់ខ្លួនទាំងពីរនាក់ទៅសួរនាំ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១២នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចឃ្លាំងគីប(ខោអាវជជុះ) ក្នុងភូមិបាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា បុរសជាសហាយ និងស្ត្រីជាប្រពន្ធគេនោះ នៅមិនទាន់ដឹងអត្តសញ្ញាណឡើយ គ្រាន់តែដឹងថាជាកម្មករគីបនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ចំណែកស្រ្តីលួចមានប្រុសសហាយ ហើយត្រូវប្ដីតាមទាន់មានឈ្មោះ រត់ ស្រីឌៀប អាយុ24ឆ្នាំ នៅក្រុងប៉ោយប៉ែត ។

យ៉ាងណាក៏ដោយភាគីពាក់ព័ន្ធក្នុងរឿងរ៉ាវខាងលើ មិនទាន់សាកសួរបំភ្លឺបានទេ? ចំណែកបុរសជាប្តី ដែលបីកូនប្រុសអាយុជាង១ឆ្នាំ ឈរទ្រហោយំនោះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រពន្ធរបស់គាត់តែងតែបាត់ពីផ្ទះ ដោយមានការសង្ស័យ ក៏តាមរក ចៃដន្យមានគេឃើញមកចូលផ្ទះកើតហេតុ ខ្លួនក៏តាមរក ស្រាប់តែឃើញស្បែកជើងនៅមុខបន្ទប់ លុះគោះទ្វារសុំជួប បែរជាមិនព្រម ទើបប្តឹងសមត្ថកិច្ចឲ្យក្របួចសួរនាំតែម្តង ។

គួរបញ្ជាក់ថា បុរសជាប្តីមានឈ្មោះ សៅ មង្គល អាយុ២៧ឆ្នាំ បានប្រាប់ថា គេមានកូនប្រុសម្នាក់ អាយុ១ឆ្នាំ៥ខែ ហើយប្រពន្ធឈ្មោះ រដ្ឋ ស្រីឌៀប អាយុ២៤ឆ្នាំ ។

ជុំវិញករណីនេះ លោក អ៊ឹម សុភារៈ នាយប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែត មិនអាចសុំការបំភ្លឺបានឡើយ ព្រោះទូរស័ព្ទចូល២ដង តែគ្មានអ្នកទទួលនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ៕ វណ្ណា

ប្តីបីកូនអាយុជាង១ឆ្នាំតាមរកប្រពន្ធដល់មុខបន្ទប់សហាយដែលកំពុងផ្អែមមាត់ ប្តីបីកូនអាយុជាង១ឆ្នាំតាមរកប្រពន្ធដល់មុខបន្ទប់សហាយដែលកំពុងផ្អែមមាត់

ប្តីបីកូនអាយុជាង១ឆ្នាំតាមរកប្រពន្ធដល់មុខបន្ទប់សហាយដែលកំពុងផ្អែមមាត់

ប្រភព ៖ nokorwatnews

  • ប្តីបីកូនអាយុជាង១ឆ្នាំតាមរកប្រពន្ធដល់មុខបន្ទប់សហាយដែលកំពុងផ្អែមមាត់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: