មុន​​ និង​ក្រោយ​​ ការ​សម្រក​ទម្ងន់​​​មិន​គួរ​ឲ្យ​ជឿ​

ស្ត្រីវ័យ ៣៣ឆ្នាំម្នាក់ ទទួលការចាប់អារម្មណ៍ខ្លាំងពីបណ្ដាសារព័ត៌មានល្បីៗជុំវិញពិភពលោក ព្រមទាំងមនុស្សជាច្រើនផ្សេងទៀត ក្រោយសម្រកទម្ងន់បានមិនគួរឲ្យជឿ។

មុន​​ និង​ក្រោយ​​ ការ​សម្រក​ទម្ងន់​​​មិន​គួរ​ឲ្យ​ជឿ​

អ្នកស្រី Monica Kinde មកពីទីក្រុង Joplin រដ្ឋ Missouri សហរដ្ឋអាមេរិក បានចំណាយប្រាក់ប្រមាណ ២៥ ០០០ដុល្លារអាមេរិក ដើម្បីវះកាត់សម្រកទម្ងន់ជាង ១២៧គីឡូក្រាម និងកម្ចាត់ស្បែកយារធ្លាក់។

អ្នកស្រីប្រាប់ថា គាត់ញ៉ាំអាហារកញ្ចប់ និងកំប៉ុង ៣ពេល រៀងរាល់ថ្ងៃ ទទួលបានជាង ៦០០០កាឡូរី គឺខ្ពស់ជាង៣ដងធៀបនឹងស្ត្រីធម្មតា។ អ្នកស្រី Monica មានទម្ងន់ ២១៥គីឡូក្រាម បានព្យាយាមសម្រកជាង ៣ឆ្នាំហើយ ប៉ុន្តែការសម្រកធ្វើឲ្យគាត់មានស្បែកពោះ ភ្លៅ និងដើមដៃយារធ្លាក់ខ្លាំង ទើបនាំឲ្យវះកាត់តែម្ដង។ គាត់និយាយទាំងមុខរីករាយថា ឥឡូវគាត់មានទម្ងន់ ៨៦គីឡូក្រាមប៉ុណ្ណោះ ដែលធ្វើគេចំណាំសឹងពុំបាន។

Monica ជាកូនស្រីថ្លោសតាំងពីតូចម្នាក់ តែពេលសិក្សាថ្នាក់បណ្ឌិតមុខវិជ្ជាគីមីវិទ្យា នាងបានឡើងទម្ងន់ ៩០គីឡូធ្វើឲ្យជួបបញ្ហាជាច្រើនក្នុងជីវិតប្រចាំថ្ងៃ។ អ្នកស្រីបន្តថា ”តាំងពីឡើងគីឡូដូចគេផ្លុំមក ខ្ញុំមិនដែលបានធ្វើដំណើរទៅទីឆ្ងាយទេ ព្រោះត្រូវទិញកៅអីអង្គុយចំនួនពីរ ដែលស្ដាប់ទៅដូចខ្មាសគេណាស់”។ ពេលនេះគាត់មានសុខភាពល្អ និងទៅហាត់ប្រាណជាប្រចាំផងដែរ។ សូមទស្សនារូបថតប្ដូររូបរាងមុន និងក្រោយវះកាត់របស់ស្ត្រីកូនមួយនេះ៖

មុន​​ និង​ក្រោយ​​ ការ​សម្រក​ទម្ងន់​​​មិន​គួរ​ឲ្យ​ជឿ​ មុន​​ និង​ក្រោយ​​ ការ​សម្រក​ទម្ងន់​​​មិន​គួរ​ឲ្យ​ជឿ​ មុន​​ និង​ក្រោយ​​ ការ​សម្រក​ទម្ងន់​​​មិន​គួរ​ឲ្យ​ជឿ​ មុន​​ និង​ក្រោយ​​ ការ​សម្រក​ទម្ងន់​​​មិន​គួរ​ឲ្យ​ជឿ​

ប្រភព៖ sabay

  • មុន​​ និង​ក្រោយ​​ ការ​សម្រក​ទម្ងន់​​​មិន​គួរ​ឲ្យ​ជឿ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: