បុរស​ម្នាក់​ចូល​ញ៉ាំ​អាហារ​មួយ​ពេល ច្រឡំដៃ​ឲ្យ​លុយ​ធីប ជាង​១លាន​ដុល្លារ

ពីពេលថ្មីៗនេះ បុរសម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថាខ្លួនច្រឡំដៃឲ្យលុយធីប ជាង១លានដុល្លារ ក្រោយពីទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋានឥណ្ឌាមួយកន្លែង ស្ថិតក្នុងក្រុង Inverurie ប្រទេសស្កុតឡែន អស់ត្រឹមតែ១០០ផោន (១៣០ដុល្លារ)។ ទោះបីជាយ៉ាងណា ក្រោយមកបុរសរូបនោះបានឲ្យម្ចាស់ភោជនីយដ្ឋានខាងលើ ដែលមានឈ្មោះថា Abdul Wahid សងប្រាក់វិញ ដោយប្រាប់ពីកំហុសដោយអចេតនានេះ។

បុរស​ម្នាក់​ចូល​ញ៉ាំ​អាហារ​មួយ​ពេល ច្រឡំដៃ​ឲ្យ​លុយ​ធីប ជាង​១លាន​ដុល្លារ

លោក Wahid បានប្រាប់អ្នកកាសែតឲ្យដឹងថា នៅពេលដែលបុរសរូបនោះឲ្យលុយធីប តាមរយៈម៉ាស៊ីនឆូតកាតក្នុងភោជនីយដ្ឋាន ប្រតិបត្តិការផ្ទេរប្រាក់មិនបានដំណើរការឡើយ។ ក្រោយមក បុរសរូបនោះបានទូរស័ព្ទទៅខាងធនាគារ និងទទួលបានលេខកូដបញ្ជាក់ ទើបប្រតិបត្តិការផ្ទេរប្រាក់ដំណើរការដោយជោគជ័យ។ ផ្ទុយទៅវិញ លោក Wahid បានដឹងថាបុរសរូបនោះឲ្យលុយធីបច្រឡំ រហូតដល់ទៅ ១ ០០៦ ០៨២ផោន (១ ៣២០ ០០០ដុល្លារ) ឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ លុយទាំងនោះមិនបានបាត់ទៅណាឡើយ ដោយបុរសរូបនោះបានទូរសព្ទទៅខាងធនាគារប្រាប់ពីកំហុសរបស់គាត់ ហើយក៏ទទួលបានលុយត្រលប់មកវិញ និងឲ្យលុយធីបតាមចំនួនសមរម្យវិញ៕

ប្រភព ៖ sabay

 

  • បុរស​ម្នាក់​ចូល​ញ៉ាំ​អាហារ​មួយ​ពេល ច្រឡំដៃ​ឲ្យ​លុយ​ធីប ជាង​១លាន​ដុល្លារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:កំសាន្ត
Tags: