អាមេរិក​​ក្លាយ​ជា​អាណាចក្រ​ប្រេង​ជំនាន់​ថ្មី ជា​ប្រទេស​មាន​ប្រេង​ច្រើន​បំផុត​ក្នុង​លោក

អាណាចក្រប្រេងកាតដែលគ្រប់គ្នាដឹងឭថា ជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីបូព៌ានោះ តាមពិតទៅវាមិនដូច្នេះទេ ជាក់ស្ដែងរបាយការណ៍ថ្មីចុងក្រោយមួយបានប៉ាន់ប្រមាណថា អាមេរិកជាប្រទេសដែលមានប្រេងបម្រុងច្រើនជាងគេបំផុតក្នុងលោក ដោយវាមានបរិមាណរហូតដល់ទៅ២៦៤ពាន់លានបារ៉ែល ក្នុងនោះរាប់បញ្ចូលទាំងអណ្ដូងប្រេងកាតដែលមានស្រាប់ គម្រោងថ្មី ប្រភពប្រេងដែលទើបតែរកឃើញ និងការព្យាករណ៍ប្រភពប្រេងផ្សេងទៀត ដែលរកមិនទាន់ឃើញ ។
បរិមាណប្រេងដែលបានព្យាករណ៍ដោយក្រុមហ៊ុន Rystad Energy នេះ ធ្វើឲ្យអាមេរិកវ៉ាដាច់ទាំងអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី ដែលត្រូវបានគេស្គាល់ថា ជាស្ដេចប្រេងកន្លងមក ដោយប្រេងលើសពី៥០%ដែលអាមេរិកមាននោះ ជា Unconventional Shale Oil ។
Unconventional Shale Oil ជាប្រេងមួយប្រភេទ ដែលគេត្រូវការបច្ចេកវិទ្យាខ្ពស់ លើសពីបច្ចេកវិទ្យាក្នុងការយកប្រេងធម្មតា (Conventional Oil) ជាហេតុធ្វើឲ្យគេត្រូវអរគុណចំពោះការមកដល់នៃបច្ចេកវិទ្យាជំនាន់ថ្មី ដែលបានផ្ដល់មុខមាត់ថ្មីដល់វិស័យថាមពលសាកលលោក ហើយបច្ចុប្បន្ននេះ Unconventional Shale Oil ត្រូវបានគេប្រើប្រាស់យ៉ាងច្រើន ដោយសារតែប្រេងធម្មតាកាន់តែខ្សត់ទៅៗ ។
គ្រាន់តែរដ្ឋ Texas មួយប៉ុណ្ណោះ ត្រូវបានគេប៉ាន់ស្មានថា មានប្រេងដែលគេមិនទាន់យក (Untapped Oil) ច្រើនជាង៦០ពាន់លានបារ៉ែល ហើយបរិមាណប្រេងនេះ មានច្រើនជាង Untapped Oil ក្នុងប្រទេសចិនទាំងមូល ក្នុងនោះដែរ ប្រេងក្រោមដីនៃរដ្ឋ North Dakota ក៏មានច្រើនមហាសាលណាស់ដែរ ។
អាណាចក្រប្រេងដែលត្រូវបានក្រុមហ៊ុន Rystad Energy ប៉ាន់ប្រមាណថ្មីនេះ ទី១គឺអាមេរិក (២៦៤ពាន់លានបារ៉ែល) ទី២គឺរុស្ស៊ី (២៥៦ពាន់លានបារ៉ែល) ទី៣គឺអារ៉ាប៊ីសាអ៊ូឌីត (២១២ពាន់លានបារ៉ែល) ទី៤គឺកាណាដា (១៦៧ពាន់លានបារ៉ែល) ទី៥គឺអ៊ីរ៉ង់ (១៤៣ពាន់លានបារ៉ែល) និងទី៦គឺ ប្រេស៊ីល (១២០ពាន់លានបារ៉ែល) ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Rystad Energy ជាក្រុមហ៊ុនស្រាវជ្រាវឯករាជ្យ ដែលមានមូលដ្ឋាននៅប្រទេសន័រវែស ហើយគេបានអះអាងថា ការព្យាករណ៍របស់ខ្លួន ត្រឹមត្រូវ និងជាក់ស្ដែងជាងការព្យាករណ៍ផ្សេងៗ ដោយគេបានលើកឡើងថា ការព្យាករណ៍របស់ BP Statistical Review ដែលបង្ហាញថា Venezuela មានប្រេងបម្រុងដល់ទៅ៣០១ពាន់លានបារ៉ែលនោះ អាចជាការពន្លើសលទ្ធភាពជាក់ស្ដែងរបស់គេ ព្រោះទិន្នន័យនេះ គឺផ្ដល់ដោយអាជ្ញាធរជាតិ ហើយជារឿយៗ ប្រទេសទាំងនោះតែងតែបំប៉ោងការពិត នូវបរិមាណប្រេងដែលខ្លួនមាន ដើម្បីទទួលបានឥទ្ធិពលក្នុងអង្គការ OPEC ៕

អាមេរិក​​ក្លាយ​ជា​អាណាចក្រ​ប្រេង​ជំនាន់​ថ្មី ជា​ប្រទេស​មាន​ប្រេង​ច្រើន​បំផុត​ក្នុង​លោក អាមេរិក​​ក្លាយ​ជា​អាណាចក្រ​ប្រេង​ជំនាន់​ថ្មី ជា​ប្រទេស​មាន​ប្រេង​ច្រើន​បំផុត​ក្នុង​លោក អាមេរិក​​ក្លាយ​ជា​អាណាចក្រ​ប្រេង​ជំនាន់​ថ្មី ជា​ប្រទេស​មាន​ប្រេង​ច្រើន​បំផុត​ក្នុង​លោក អាមេរិក​​ក្លាយ​ជា​អាណាចក្រ​ប្រេង​ជំនាន់​ថ្មី ជា​ប្រទេស​មាន​ប្រេង​ច្រើន​បំផុត​ក្នុង​លោក

ប្រភព៖ kqube

  • អាមេរិក​​ក្លាយ​ជា​អាណាចក្រ​ប្រេង​ជំនាន់​ថ្មី ជា​ប្រទេស​មាន​ប្រេង​ច្រើន​បំផុត​ក្នុង​លោក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: