ស្ដ្រីម្នាក់ពឹងឲ្យគេជួយដើររកប្អូន តែរកមិនទាន់ឃើញផង ត្រូវគេស៊ីដាច់ម៉ូតូរបស់ខ្លូនបាត់

(ភ្នំពេញ)៖ នារីកម្មការិនីរោងចក្រម្នាក់ បានជិះម៉ូតូឌុបពីរនាក់ប្តី ទាំងទឹកមុខក្រៀមក្រំ មកឈប់នៅប៉ុសិ៍តនគរបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ រកម៉ូតូរបស់ខ្លួនក្រោយពីមានបុរសម្នាក់ បានស៊ីដាច់ម៉ូតូយកទៅបាត់ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅម្តុំរោងចក្រ៦ជាន់ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ធឿន ស្រីមុំ អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមីជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយម៉ូតូដែលជនសង្ស័យយកទៅបាត់នោះម៉ាក Honda Dream C125 ស្លាកលេខភ្នំពេញ 1CE-6074។ ចំណែកជនសង្ស័យ ដែលស៊ីដាច់ម៉ូតូនោះ ត្រូវបានស្គាល់ថាឈ្មោះ ថៃ អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរបន្ទប់គ្នា។

បើតាមការរៀបរាប់របស់នារីរងគ្រោះ បានឲ្យដឹងថា រូបខ្លួនបានបាត់ប្អូនប្រុសម្នាក់២ថ្ងៃមកហើយ លុះមកដល់ថ្ងៃកើតហេតុ ខ្លួនក៏បានពឹងជនសង្ស័យខាងលើ ជូនទៅរកប្អូននៅម្តុំរោងចក្រ៦ជាន់ លុះដល់ខ្លួនចុះពីលើម៉ូតូ ស្រាប់តែពេលនោះជនសង្ស័យក៏ជិះម៉ូតូទៅបាត់តែម្តង។ ក្រោយពេលមានហេតុការណ៍ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ច ជួយស្វែងរកជនសង្ស័យខាងលើ មកផ្តោន្ទាទោសតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

 កម្លាំងនគរបាលខណ្ឌច្បារអំពៅ​ បានធ្វើការស្ទាក់តាមចាប់​ ជនសង្ស័យដែលធ្វើសកម្មភាព​ គាស់​សោរ ទ្វារផ្ទះលួចម៉ូតូ​ នៅចំណុចផ្ទះជួល ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីម៉ោង​ ១៥និង៣០នាទី​ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ។

លោក ម៉ៅ សឿត អធិការងខណ្ឌច្បារអំពៅ​ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថា លី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ​ ជា ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ លោកអធិការរង បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោរផ្ទះជួលកើតហេតុខាងលើពីខាងក្រៅ រួចចេញទៅផ្សារ ពេលជនរងគ្រោះត្រឡប់មកវិញ ក៏ស្រាប់តែបាត់ម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FV-១២១៧ ដែលទុក នៅក្នុងផ្ទះកើតហេតុ ពេលនោះជនរងគ្រោះនិងសមត្ថកិច្ចយើង បានឆែក​កាម៉េរ៉េសុវត្ថភាពឃើញជនសង្ស័យឈ្មោះថា ធឿន និងបក្ខពួកឈ្មោះថា ថេន ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១F៧៤៩៥ មក ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ។ លុះដល់ម៉ោង​១៨និង០០​នាទីថ្ងៃដដែល សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួន​បានជនសង្ស័យម្នាក់ឈ្មោះ ថា ធឿន និងម៉ូតូជិះធ្វើ សកម្មភាពនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រគល់ឲសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការបន្ត ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ដ្រីម្នាក់ពឹងឲ្យគេជួយដើររកប្អូន តែរកមិនទាន់ឃើញផង ត្រូវគេស៊ីដាច់ម៉ូតូរបស់ខ្លូនបាត់

ស្ដ្រីម្នាក់ពឹងឲ្យគេជួយដើររកប្អូន តែរកមិនទាន់ឃើញផង ត្រូវគេស៊ីដាច់ម៉ូតូរបស់ខ្លូនបាត់

ស្ដ្រីម្នាក់ពឹងឲ្យគេជួយដើររកប្អូន តែរកមិនទាន់ឃើញផង ត្រូវគេស៊ីដាច់ម៉ូតូរបស់ខ្លូនបាត់

ស្ដ្រីម្នាក់ពឹងឲ្យគេជួយដើររកប្អូន តែរកមិនទាន់ឃើញផង ត្រូវគេស៊ីដាច់ម៉ូតូរបស់ខ្លូនបាត់

ស្ដ្រីម្នាក់ពឹងឲ្យគេជួយដើររកប្អូន តែរកមិនទាន់ឃើញផង ត្រូវគេស៊ីដាច់ម៉ូតូរបស់ខ្លូនបាត់