បុរសមិនទទួលទានអាហារព្រឹកងាយកើតជំងឺសរសៃឈាមបេះដូង

បុរសមិនទទួលទានអាហារព្រឹកងាយកើតជំងឺសរសៃឈាមបេះដូង

ការស្រាវជ្រាវមួយរបស់អាមេរិក ទើបប្រកាសឲ្យដឹងថា បុរសដែលមិនទទួលទានអាហារពេលព្រឹកមានការប្រឈមកើតជំងឺសរសៃឈាមបេះដូង ឬធ្វើទុក្ខបេះដូងខ្ពស់ជាងប្រៀបនឹងអ្នកទទួលទាន ។ប្រកាសលើទស្សនាវដ្តី Circulation ការស្រាវជ្រាវរបស់សាលាសុខភាពសាធារណៈសកលវិទ្យាល័យហាវ៉ាដ វិភាគទម្លាប់ទទួលទានរាល់ថ្ងៃក៏ដូចតាមដានបញ្ហាសុខភាពរបស់បុរសជិត ២៧.០០០នាក់ អាយុពី ៤៥-៨២ឆ្នាំ ក្នុងអំឡុងពេលពីឆ្នាំ ១៩៩២- ២០០៨ ។លទ្ធផលស្រាវជ្រាវអះអាងថា គ្រោះថ្នាក់ឈឺបេះដូង ឬបាត់បង់ជីវិតដោយសារជំងឺសរសៃឈាមបេះដូងនៅបុរសមិនទទួលទានអាហារព្រឹកជាប្រចាំខ្ពស់ជាងដល់២៧% ប្រៀបនឹងអ្នកទទួលទានព្រឹកគ្រប់គ្រាន់ ។

ក្រៅពីនេះ តាមស្ថិតិ អ្នកទទួលទានព្រឹកតែងទទួលទានច្រើនជាងអ្នកមិនទទួលទានមធ្យមមួយពេលក្នុង១ថ្ងៃ រឿងនេះបង្ហាញថា អ្នកមិនទទួលទានព្រឹកច្រើនមិនទទួលទានបង្គ្រប់សម្រាប់បរិមាណអាហារខ្វះ ។ អ្នកដឹកនាំការស្រាវជ្រាវ Leah Cahill ឲ្យដឹងថា ការបោះបង់អាហារព្រឹកដល់កត្តាគ្រោះថ្នាក់ជាច្រើនរួមមានធាត់ លើសឈាម កើនកូឡេស្តេរ៉ូល និងទឹកនោមផ្អែម ជាជំងឺដែលបណ្តាលឲ្យកើតជំងឺបេះដូង ។ អ្នកស្រី Cahill ក៏ទូន្មានថា ទោះបីពុំទាន់មានការស្រាវជ្រាវច្បាស់លាស់ ។ តែស្ត្រីក៏ត្រូវយកចិត្តទុកដាក់ដល់លទ្ធផលនេះ ៕

ប្រភព៖ iknow

  • បុរសមិនទទួលទានអាហារព្រឹកងាយកើតជំងឺសរសៃឈាមបេះដូង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:សុខភាព
Tags: