សាលាក្តី​ស្តាប់​សវនាការ​ដឹង​ថា តាម៉ុក ប្រជាជន​ស្រឡាញ់

អ្នកនាំសាររបបខ្មែរក្រហមបានប្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាលពីថ្ងៃអង្គារថា តាម៉ុក មេដឹកនាំឃោរឃៅល្បីល្បាញនៅតំបន់និរតីរបស់ខ្មែរក្រហម គឺប្រជាជន “ស្រឡាញ់” ប៉ុន្តែអ្នកក្រោមបង្គាប់របស់គាត់មិនដែលហ៊ានសួរអំពីសិទ្ធិអំណាចរបស់គាត់ទេ។ សាក្សីរូបនេះ ដែលមានឈ្មោះសម្គាល់ 2-TWC-1005 ដោយសារការពាក់ព័ន្ធរបស់លោកក្នុងការស៊ើបអង្កេតជាបន្តនៅសាលាក្តីនេះ បាននិយាយថា លោកបានចូលរួមក្នុងបដិវត្តន៍នៅឆ្នាំ១៩៧៣ ហើយបានធ្វើជាអ្នកនាំសារនៅខេត្តតាកែវ មុនពេលត្រូវគេបញ្ជូនទៅសមរភូមិមុខក្នុងខេត្តក្រចេះ។ នៅពេលសួរអំពី តាម៉ុក ដែលមានឈ្មោះហៅក្រៅ “អ្នកកាប់សម្លាប់” និងបានស្លាប់នៅមន្ទីរពេទ្យយោធាក្នុងពេលសវនាការកាលពីឆ្នាំ២០០៦ សាក្សីរូបនេះបាននិយាយថា គាត់ជាមេបញ្ជាការម្នាក់ដ៏មានអំណាចនិងមានការគោរពក្នុងខេត្តតាកែវ កាលណោះជាផ្នែកមួយនៃតំបន់និរតី។ សាក្សីនេះ ដែលបានផ្តល់សក្ខីកម្មទាក់ទងនឹងការបោសសម្អាតផ្ទៃក្នុងនៃសំណុំរឿង០០២ ដែលក្នុងសំណុំរឿងនេះ បងធំទី២របស់របបនេះ គឺលោក នួន ជា និងប្រមុខរដ្ឋ ខៀវ សំផន កំពុងត្រូវតុលាការវិនិច្ឆ័យទោសពីបទឧក្រិដ្ឋកម្មជាច្រើនក្នុងនោះមានទាំងអំពើប្រល័យពូជសាសន៍ផង បាននិយាយថា “តា អាចគ្រប់គ្រងមនុស្សគ្រប់គ្នា សូម្បីទាហាននិងប្រជាជនធម្មតាក៏ដោយ”។ លោកបាននិយាយថា “ទាហាននិងប្រជាជនស្រឡាញ់គាត់ តាមការសង្កេតរបស់ខ្ញុំ…។ សូម្បីតែគាត់និយាយអ្វីក៏ទាហានចូលចិត្តដែរ”។ អតីតអ្នកនាំសាររូបនេះបាននិយាយថា ប៉ុន្តែបើទោះជាគាត់មានប្រជាប្រិយយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនតូចមានយោបល់ប្រឆាំងនឹង តា ម៉ុក ដែរ ក្នុងនោះមាន តា សោម […]

The post សាលាក្តី​ស្តាប់​សវនាការ​ដឹង​ថា តាម៉ុក ប្រជាជន​ស្រឡាញ់ appeared first on The Cambodia Daily.