រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង

រូង​ក្រោមទឹក​យក្ស​មួយ​ត្រូវ​បាន​គេ​រកឃើញ​នៅ​ឯ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​រូង​ក្រោមទឹក​ជ្រៅ​បំផុត​លើ​ពិភពលោក។ ការ​រកឃើញ​នេះ​ត្រូវ​បាន​ប្រកាស កាលពី​ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ពី​ប្រទេសចិន។

 

រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង

 

រូង​ក្រោមទឹក​មួយនេះ​ត្រូវបាន​ប្រជាជន​ចិន​ឲ្យឈ្មោះ​ថា «Dragon Hole» ដែល​វា​មាន​ជម្រៅ​រហូត​ដល់​ទៅ ៣០០,៨៩ម៉ែត្រ ស្ទើរ​ស្មើ​កម្ពស់​អគារ ៩៥ជាន់ «The Shard» ដែល​ស្ថិត​ក្នុង​ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស។ វា​មាន​ទីតាំង​ក្បែរ​ប្រជុំកោះ Paracel Islands ដែល​ភាសា​ចិន​ហៅថា Xisha និង ភាសា​វៀតណាម ហៅថា Hoang Sa។

 

ក្រុម​អ្នក​ជំនាញ​របស់​ប្រទេស​ចិន​បាន​វាស់​ជម្រៅ​នៃ​រូង​ក្រោមទឹក​មួយ​នេះ ក្នុង​អំឡុងពេល​ស្រាវជ្រាវ ចន្លោះ​ពី​ខែសីហា ឆ្នាំ២០១៥ ដល់ ខែមិថុនា ឆ្នាំ២០១៦ ដោយ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ជាច្រើន ដូចជា ម៉ាស៊ីនស្កេន​សូណា (Sonar Scanner) មនុស្សយន្ត​ក្រោមទឹក និង ម៉ាស៊ីនថត​ក្រោមទឹក ជាដើម។ ជា​មួយ​គ្នា​នេះ​ដែរ គេ​ក៏​បាន​វាស់ និង​ដឹង​ពី​ទំហំ​របស់​រូង​ក្រោមទឹក​នោះ​ផងដែរ ដោយ​ច្រក​ចូល​របស់​វា​មាន​ទំហំ ១៣០ម៉ែត្រ និង នៅ​បាត​ខាងក្រោម​មាន​ទំហំ ត្រឹមតែ ៣៦ម៉ែត្រ​ប៉ុណ្ណោះ។

 

ជាង​នេះ​ទៅ​ទៀត ក្រុម​អ្នកជំនាញ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ពួកគេ​បាន​រក​ឃើញ​សត្វសមុទ្រ​ប្រហែល ២០ប្រភេទ​ខុសៗ​គ្នា នៅក្នុង​រូង​ក្រោមទឹក​នោះ។ គួរ​បញ្ជាក់​ថា កំណត់ត្រា​ចាស់​នៃ​រូង​ក្រោមទឹក​ជម្រៅ​ជ្រៅ​បំផុត គឺ​បាន​ទៅ​លើ រូងក្រោមទឹក «Dean’s Blue Hole» ដែល​មាន​ជម្រៅ​២០២ម៉ែត្រ ស្ថិតក្នុង​ប្រទេសបាហាម៉ា (Bahamas)៕

 

រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង

 

រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង

 

រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង

 

រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង

 

រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង

  រូងក្រោមទឹក «Dean’s Blue Hole» ដែល​មាន​ជម្រៅ​២០២ម៉ែត្រ ស្ថិតក្នុង​ប្រទេសបាហាម៉ា (Bahamas)

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail