ខ្ញុង​ចង់បាន​ប្តី​តែ​ខ្លាចចិត្ត​កូន​

6 Videos


ពិតជាដូចពាក្យចាស់ពោលមែនគឺថាបើចង់បានមេឲ្យចេះបំពេរកូន ។ ចំពោះតារាកំប្លែងនាងខ្ញុងមេម៉ាយយូរឆ្នាំ ហើយ ចង់បានគូគាប់ណាស់ តែទាស់ត្រង់កូនប្រុសមិន ឱ្យនាងយកប្តីថ្មីសោះ ។

ខ្ញុង​ចង់បាន​ប្តី​តែ​ខ្លាចចិត្ត​កូន​

P9

ខ្ញុង​ចង់បាន​ប្តី​តែ​ខ្លាចចិត្ត​កូន​

កន្លងទៅ នាង ខ្ញុង ធ្លាប់ទទួលស្គាល់ ថា នាង ពិតជាចង់បានគូគាប់ទ្រនាប់ទ្រូងណាស់ក្រោយពីក្លាយជានារីមេម៉ាយយូរឆ្នាំមកហើយក៏ ស្របពេលដែលអាយុកាន់តែទៅមុខ បើសិនជាពន្យារពេលនោះក្រែងគ្មានអ្នកណាគេយកបើទោះជាមានការងារល្អបែបណាក្តី ។

ខ្ញុង​ចង់បាន​ប្តី​តែ​ខ្លាចចិត្ត​កូន​

ការងារសិល្បៈបច្ចុប្បន្ន ខ្ញុង មមាញឹកទាំងផ្នែកសម្តែងកំប្លែង និងសម្តែងភាពយន្តស្ទើរតែរកពេលសម្រាកគ្មាន ។ ពេលខ្លះនាង ចង់ខ្យល់ដោយសារតែមិនបានគេងគ្រប់គ្រាន់ និង គ្មានពេលសម្រាក ។ ដូច្នេះហើយទើប សម្រេចចិត្តផ្អាកចេញទៅសម្តែងនៅក្រៅប្រទេសមួយរយៈសិន ព្រោះក្រុមកំប្លែងរបស់នាងក៏ត្រៀមទៅសម្តែងនៅអាមេរិកពីរខែដែរដូច្នេះទាល់តែគេត្រឡប់មកវិញទើបនាងអាចទៅម្តង ។

ខ្ញុង​ចង់បាន​ប្តី​តែ​ខ្លាចចិត្ត​កូន​

នាងបានបង្ហើបពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ «ប្រសិនបើបុរសណាមានសិល្ប៍វិធីអាចបញ្ចុះបញ្ចូលចិត្តកូនប្រុសនាង បាននោះគឺ អាចប្រលោមស្នេហ៍យកនាងជាគូគាប់បានហើយព្រោះកូនប្រុសរបស់នាង ឲ្យតែសួរពី រឿងយក ប៉ាៗថ្មី គឺ គេមិនឲ្យយកឡើយ ពោលគេបដិសេធប៉ុន្មានដងហើយថា នៅស្រឡាញ់យើង នៅចង់ឲ្យយើងមើលថែបានពីរនាក់ គឺគេថាសប្បាយចិត្ត ។ មិនដឹងជាពេលណាទេ អាច្រមក់នេះ គេយល់ព្រម បើកសិទ្ធិឲ្យយើងបានគូថ្មី បើឲ្យតែនិយាយរឿងគ្រួសារថ្មីខឹងយើងថាអត់ឲ្យទេ ? មើលទៅមានតែទ្រាំតាមហ្នឹងសិនទៅ ? ម្យ៉ាងទៀតនាង ក៏គិតថា កូនប្រុសនៅតូច ចាំទាល់តែគ្នាធំដឹងក្តីជាងនេះយើងអាចសួរនាំទៅគាត់អាចប្តូរជំហរអត្តចរិតបាន ។ ពិសេសខ្លាចបានអ្នកថ្មីពេលនេះគឺនាំឲ្យប៉ះពាល់ផ្លូវចិត្តកូន ឬខ្លាចគេធ្វើបាបកូន ទើបមិនហ៊ានសម្រេចចិត្តភ្លាមៗបានឡើយ ចាំពេលវេលាយូរជាងនេះក៏មិនហួសពេល ប៉ុន្មានដែរ»

ខ្ញុង​ចង់បាន​ប្តី​តែ​ខ្លាចចិត្ត​កូន​

ខ្ញុង បានត្អូញត្អែរថា៖នាងខ្ញុំមេម៉ាយយូរដែរហើយ បើនិយាយពីរឿងអាយុវិញច្រើនដែរអាចល្មមដាក់ចិត្តសម្រេចគិតលើបុរសណាម្នាក់ដែលស្រឡាញ់យើងដើម្បីមើលថែគ្នាបានហើយ ។ នាងខ្ញុំទៅណាមកណាគឺមិនដូចគេអ្នកមានប្តីគឺគេចេះការពារប្រពន្ធ ជូនទៅទីនេះទីនោះ មិនឲ្យលំបាក ពិសេសយើងជាអ្នកសិល្បៈទៀតកាន់តែដើរសម្តែង ឆ្ងាយៗបើបានអ្នកយល់ចិត្តនៅជិត ឬមានប្តីគឺអាចស្រួលចិត្ត ងាយតាមយើងឬជូនទៅធ្វើការ ។

ខ្ញុង​ចង់បាន​ប្តី​តែ​ខ្លាចចិត្ត​កូន​

នៅពេលនេះខ្ញុងមានតែបណ្តោយទៅតាមពេលវេលា ដោយយកពេលនេះគិតរឿងរកលុយសិន ព្រោះទាន់ពេលវេលារកប្រាក់ពីសិល្បៈកំពុងតែអំណោយផលព្រោះរាល់ថ្ងៃនាងមានភារៈ រែកពន់ក្នុងក្រុមគ្រួសារ សមាជិកច្រើនដែរ ៕ ដេវីត

ខ្ញុង​ចង់បាន​ប្តី​តែ​ខ្លាចចិត្ត​កូន​ខ្ញុង​ចង់បាន​ប្តី​តែ​ខ្លាចចិត្ត​កូន​