ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​កប​បួល​នាង​ចូល​ញ៉ាំក្នុង​ហាង​ស្រវឹង​ចាប់​នាង​រំលោភ

ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​កប​បួល​នាង​ចូល​ញ៉ាំក្នុង​ហាង​ស្រវឹង​ចាប់​នាង​រំលោភ



ខេត្តកំពត ៖ កម្លាំង​កង​រាជ​អាវុធ​ស្រុក​ដងទង់ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ពី​បទ​ចាប់រំលោភ​យុវតី​ម្នាក់​រហូត​បាន​សម្រេច​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី យប់​ថ្ងៃ​ទី​២៥ ខែកក្កដា​។ 

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា យុ​ជន​រូប​នេះ​ឈ្មោះ ម៉ៅ ពិសិដ្ឋ ហៅ​អ៊ូ អាយុ​២២​ឆ្នាំ នៅ​ឃុំ​ដងទង់​ស្រុក​ដង​តង់ ។ នៅ​ល្ងាច​ថ្ងៃ​នោះ យុវជន​រូប​នេះ​បាន​ទូរស័ព្ទ​ហៅ​យុវតី​ខាងលើ​ដែល​ជា​មនុស្ស​ស្គាល់គ្នា​ទៅ​ហូប​អាហារ​នៅ​ក្នុង​ហាង​មួយ​យីហោ​ចែ​ម៉េ​ង ។ បន្ទាប់​ពី​ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ក្នុង​ហាង​នោះ​រួច ឃើញ​នាង​ស្រវឹង​យុវជន ម៉ៅ ពិសិដ្ឋ ក៏​ដឹក​នាង​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​ពេល​ដឹក​ដល់​វត្ត​ដងទង់​ឃើញ​ឱកាស​ស្ងាត់​ក៏​ឈប់​ម៉ូតូ​រួច​ចាប់​ឱប​ថើប​នាង​ញក់ញី ហើយ​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច ។

អំពើ​ដ៏​លាមក​នេះ ត្រូវ​បាន​យុវតី​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​មក​កងរាជអាវុធហត្ថ​ស្រុក​ដងទង់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា កម្លាំង​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហែម ច័ន្ទ​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ៅ ពិសិដ្ឋ ហៅ​អ៊ូ មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ ។

លោក ហែម ច័ន្ទ​ដា​រ៉ា បានឱ្យ​ដឹង​ថា តាម​ចម្លើយ​ជនជាប់ចោទ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មុន​ឈាន​ទៅ​ដល់​ការ​រំលោភ​នេះ​គឺ​ខ្លួន​បាន​ទាក់ទង​ស្គាល់គ្នា​តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ។ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ខ្លួន​បាន​ទូរស័ព្ទ​បបួល​នាង​ទៅ​ហូប​អាហារ​ជាមួយ​គ្នា​នៅ​ក្នុង​ហាង​មួយ លុះ​ពេល​នាង​ស្រវឹង​ក៏​ឲ្យ​ខ្លួន​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ  ហើយដោយ​សារ​ឃើញ​ឱកាសល្អ​ក៏​ចាប់រំលោភ​ទៅ ។

យុវជន​ជាប់ចោទ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕