មូលហេតុ Lexus នៅ​សិង្ហបុរី ថ្លៃ​ជាង​នៅ​ខ្មែរ​ពាក់​កណ្ដាល

Lexus មិនត្រឹមតែនៅខ្មែរទេ សូម្បីតែនៅសិង្ហបុរីក៏ពេញនិយមគួរសមដែរ។ ប៉ុន្តែបើនិយាយពីតម្លៃ Lexus នៅសិង្ហបុរី លែងនិយាយ គឺថ្លៃជាងនៅខ្មែរប្រមាណពាក់កណ្ដាលឯណោះ។

មូលហេតុ Lexus នៅ​សិង្ហបុរី ថ្លៃ​ជាង​នៅ​ខ្មែរ​ពាក់​កណ្ដាល

បើតាមការអះអាងរបស់លោក Derrick ជនជាតិសិង្ហបុរីនិងជាអ្នកចូលចិត្តតាមដានបច្ចេកវិទ្យារថយន្តនិងម៉ូតូទំនើបៗ តាមឲ្យដឹងថា រដ្ឋាភិបាលសិង្ហបុរីចង់កំណត់ចំនួនរថយន្តប្រើប្រាស់ក្នុងប្រទេសឲ្យមានកម្រិត ហេតុនេះទើបកំណត់ពន្ធថ្លៃកប់ពពកសម្រាប់ការនាំចូល។

មូលហេតុកំណត់ចំនួនរថយន្តប្រើប្រាស់ឲ្យមានកម្រិតនិងពន្ធនាំចូលថ្លៃបែបនេះ លោក Derrick ថា ដោយសារសិង្ហបុរីជាប្រទេសមានផ្ទៃដីតូចហើយចំនួនប្រជាជនច្រើន ដូច្នេះទើបរដ្ឋាភិបាលមិនចង់ឲ្យមានយានយន្តច្រើនចរាចរក្នុងប្រទេស។

ជាក់ស្ដែងតម្លៃ Lexus RX350 ស៊េរី ០១៦ នៅសិង្ហបុរីថ្លៃខ្ទង់ជិត ២៦ម៉ឺនដុល្លារ (២៥៩ ០០០ ដុល្លារ) ខណៈនៅខ្មែរថ្លៃប្រហែល ១៣ម៉ឺនដុល្លារ ឯម៉ូដែលផ្សេងទៀតក៏មានតម្លៃថ្លៃមិនណយដែរ។

Derrick ថាមិនមែនតែ Lexus មួយទេ ដែលពន្ធថ្លៃ គ្រប់ម៉ាករថយន្តនិងម៉ូតូសុទ្ធតែតម្លៃថ្លៃដូចគ្នា ហើយបើធៀបនឹងតម្លៃនៅខ្មែរគឺខុសគ្នាឆ្ងាយ។ អ្នកមាននៅសិង្ហបុរី ក៏មិនសូវឃើញទិញរថយន្តឬម៉ូតូថ្លៃមកប្រើច្រើនគ្រឿងនោះដែរ៕

ប្រភព ៖ sabay

 

  • មូលហេតុ Lexus នៅ​សិង្ហបុរី ថ្លៃ​ជាង​នៅ​ខ្មែរ​ពាក់​កណ្ដាល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: