ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​

មានវីដេអូ

សិល្បៈ ៖ ផលិតករវ័យក្មេងរបស់  Wonderfim លោក សែម វិសាល ទើបបង្ហាញវត្តមានលើទីផ្សារភាពយន្តបានរយៈពេលប្រមាណជាពីរឆ្នាំមក និងទើបតែផលិតខ្សែភាពយន្តបានមួយរឿង “ប្រាសាទកំបាំងមុខ”   ទេ តែលោកមានមនសិការចាប់អារម្មណ៍សម្បត្តិបេតិកភណ្ឌ ល្ខោនខោន ខ្លាំង ខណៈដែលប្រទេស ថៃ កំពុងអះអាងថាជារបស់គេ ដូច្នេះហើយលោកទើបលោក បានប្ដេជ្ញាចិត្តផលិតវីដេអូឯកសារស្ដីពី ល្ខោនខោល មានឈ្មោះថា “ដានជើងម្ចាស់ខោល” ដែលគ្រោងចំណាយទឹកប្រាក់ជិត១ម៉ឺនដុល្លារ។

បញ្ជាក់ប្រាប់ពីគម្រោងនេះលោក សែម វិសាល ចាងហ្វាងផលិតកម្ម  Wonderfim បានប្រាប់ថា គម្រោងផលិតឯកសារ ល្ខោនខោល នេះលោក និងក្រុមការងារផលិតកម្ម រួមជាមួយក្រុម យុវជនល្ខោនខោលកម្ពុជា បានចាប់ផ្ដើមហើយ ដោយដំណាក់កាលដំបូងគឺចុះសិក្សាស្រាវជ្រាវឯកសារពីព្រឹទ្ធាចារ្យវ័យចំណាស់ សាលាវិចិត្រសិល្បៈ រួមជាមួយរូបភាពយោងនៅតាមប្រាសាទនានា មុនហ្នឹងចុះផលិត ហើយវីដេអូឯកសារ ល្ខោនខោល នេះគ្រោងផលិតឡើងរយៈពេល ៣ទៅ៥នាទី  ជាប្រភេទវីដេអូ 4k នឹងត្រូវប្រើរយៈពេលផលិតប្រហែលជា២ខែ។
លោក សែម វិសាល បន្តថា វីដេអូឯកសារនេះមូលហេតុដែលត្រូវចំណាយច្រើន ព្រោះត្រូវការចុះស្រាវជ្រាវរកឯកសារ ធ្វើដំណើរ ទាំងក្រុមការងារបច្ចេកទេស តួសម្ដែងមានច្រើននាក់ (ក្រុមយុវជនល្ខោនខោល) និងទីតាំងត្រូវថតនៅតាមប្រាសាទនានា  ហើយគម្រោងផលិតវីដេអូនេះបើតាមការគណនាខ្ទង់ចំណាយសរុប គឺមិនក្រោម២ម៉ឺនដុល្លារទេ តែដោយសារក្រុមហ៊ុនលោកមានសម្ភារថតទំនើបៗគ្រប់គ្រាន់ និងក្រុមការងាររួចហើយទើបការចំណាយ ប្រហែលមកនៅត្រឹមតែខ្ទង់៨ពាន់ដុល្លារ។
ជាមួយគ្នានេះដែរលោក សែម វិសាល ក៏បានបន្តប្រាប់ពីគោលបំណងលោកចំណាយថវិកាផ្ទាល់ខ្លួនផលិតវីដេអូឯកសារល្ខោនខោលនេះថា គោលបំណងរបស់លោកខិតខំចំណាយថវិកា និងពេលវេលាធ្វើវីដេអូនេះឡើង ព្រោះលោកចង់ឱ្យល្ខោនខោលមានជីវិតឡើងវិញ និងចង់ឃើញប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនគ្រប់ជំនាន់បានឃើញ នឹងឱ្យតម្លៃដល់វប្បធម៌សិល្បៈដ៏ចំណាស់របស់ខ្លួនមួយនេះ។
លោក បន្តថា ល្ខោនខោល គឺជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរយើង ដែលប្រទេសផ្សេងកម្រមាន ម៉្លោះហើយទើបប្រទេសខ្លះគេបន្លំចង់បានធ្វើជារបស់គេ ដូច្នេះហើយទើបលោកផ្ដួចផ្ដើមធ្វើវីដេអូឯកសារនេះទុកសម្រាប់ឱ្យកូនខ្មែរបានទស្សនា ហើយទុកជាឯកសារបង្ហាញពិភពលោកថា សិល្បៈមួយនេះគឺជារបស់ខ្មែរប្រទេសជិតខាងមិនអាចបន្លំបានឡើយ៕
ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​ ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​ ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​ ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​ ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​ ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​ ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​ ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​ ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​ ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​ ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​
ប្រភព ៖ kqube

  • ផលិតករ​វ័យក្មេង​ម្នាក់​បង្វិល​លុយ​ធ្វើ​ខួប​ជិត​១ម៉ឺន​ដុល្លារ​មក​ផលិត​វីដេអូ​ល្ខោន​ខោល​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: