រំជួលចិត្ត​! ក្មេងស្រី​ម្នាក់​បង្ហាញ​ភាព​ក​ត​ញ្ញូ​ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង

6 Videos


ថ្មីៗនេះក្មេងស្រីអាយុប្រហែល ៦ ឆ្នាំម្នាក់បានធ្វើឲ្យលេងបណ្ដាញទំនាក់ទំនងសង្គម ចិន Weiboជាច្រើននាក់រំជួលចិត្តព្រោះតែភាពកតញ្ញូរបស់នាងដែលចេះជួយសម្រាលការងារម្ដាយជាអ្នកបោះសម្អាតតាមដងផ្លូវនៅម្ដុំសួនច្បារ យូយ័ន (Yuyuan) ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ។

រំជួលចិត្ត​! ក្មេងស្រី​ម្នាក់​បង្ហាញ​ភាព​ក​ត​ញ្ញូ​ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង

P9

រំជួលចិត្ត​! ក្មេងស្រី​ម្នាក់​បង្ហាញ​ភាព​ក​ត​ញ្ញូ​ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង

តាមប្រភពព័ត៌មានដែលទទួលបានពីប៉ូលិសក្នុងតំបន់ម្នាក់មានគណនី Weiboឈ្មោះ សាវ ហ្សូ (Xiao Zhou) បាននិយាយឲ្យដឹងថា ក្មេងស្រីម្នាក់នេះមានអាយុប្រហែលទើបតែ ៦ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងតែងតែមកជួយបោះសម្អាតផ្លូវជាមួយម្ដាយរាល់ថ្ងៃទោះបីជាត្រូវឈរនៅក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងរហូតទៅដល់ ៤០ អង្សាយ៉ាងណាក៏ដោយ ។

រំជួលចិត្ត​! ក្មេងស្រី​ម្នាក់​បង្ហាញ​ភាព​ក​ត​ញ្ញូ​ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង

ជាមួយគ្នានេះលោក សាវ ហ្សូ ដែលជាប៉ូលិសក្នុងតំបន់ខាងលើបានបង្ហោះរូបថតសកម្មភាពជួយការងារម្ដាយរបស់ក្មេងស្រីដ៏សែនឆ្លាតម្នាក់នេះចូលទៅក្នុងគណនី Weiboផ្ទាល់ខ្លួនរបស់លោករួមជាមួយពាក្យមួយឃ្លាថា «អ្នកសម្អាតតាមផ្លូវពិតជាលំបាកខ្លាំងណាស់ ហើយពួកគេទាំងនេះគឺជាអ្នកថែរក្សាបរិស្ថានរបស់ពួកយើង…» ។

រំជួលចិត្ត​! ក្មេងស្រី​ម្នាក់​បង្ហាញ​ភាព​ក​ត​ញ្ញូ​ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង

គួររំឭកដែរថា កាលពីឆ្នាំមុនមានព័ត៌មានមួយស្រដៀងគ្នានេះដែរ ដែលបាននិយាយពីក្មេងស្រីសិស្សសាលាម្នាក់តែងតែមកជួយការងារម្ដាយរបស់នាងដែលជាអ្នកសម្អាតផ្លូវនៅក្នុងខេត្ត សាអានស៊ី (Shaanxi) ហើយទង្វើរបស់ក្មេងស្រីម្នាក់នេះបានចាក់ចំបេះដូងមហាជនជាច្រើនដែលនិយមលេងបណ្ដាញទំនាក់ទំនងសង្គមចិន Weiboម្ដងរួចមកហើយ ៕ (ប្រភព៖ សៀងហៃអ៊ីស) កុសល

រំជួលចិត្ត​! ក្មេងស្រី​ម្នាក់​បង្ហាញ​ភាព​ក​ត​ញ្ញូ​ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង

ក្មេងស្រីសិស្សសាលាជួយការងារម្ដាយដែលជាអ្នកសម្អាតដងផ្លូវនៅក្នុងខេត្តសាអានស៊ី

រំជួលចិត្ត​! ក្មេងស្រី​ម្នាក់​បង្ហាញ​ភាព​ក​ត​ញ្ញូ​ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង