មូល​ហេតុ​ទាំង​៥​ដែល​ធ្វើ​ឱ្យ​អ្នក​ស្ងាប​ខុស​ប្រក្រតី​

មូល​ហេតុ​ទាំង​៥​ដែល​ធ្វើ​ឱ្យ​អ្នក​ស្ងាប​ខុស​ប្រក្រតី​

តើអ្នកតែងតែមានអាការស្ងាបញឹកញាប់ បើទោះបីជាគេងបាន៨ម៉ោងក្នុងមួយយប់ពេញហើយក៏ដោយ មែនទេ? ប្រសិនអ្នកចេះតែស្ងាបច្រើនខុសប្រក្រតីបែបនេះ បញ្ជាក់ថាអ្នកកំពុងប្រឈមមុខនឹងជំងឺមួយចំនួនហើយ។ ដូច្នេះ សូមមើលការពន្យល់ខាងក្រោមបញ្ជាក់ពីមូលហេតុគួរឱ្យភ្ញាក់ផ្អើលទាំង៥ដែលធ្វើឱ្យអ្នកមានអាការស្ងាបខុសប្រក្រតីបែបនេះ៖
១. បើអ្នកតែងតែស្ងាប ប៉ុន្តែមិនមានអារម្មណ៍ថានឿយហត់ ឬងងុយគេង នោះអ្នកគប្បីទៅពិនិត្យមើលថ្លើមអ្នក ព្រោះបញ្ហានេះអាចបណ្តាលមកពីថ្លើមអ្នកមានជំងឺ។
២. អ្នកអាចជួបប្រទះនឹងបញ្ហាប្រព័ន្ធប្រសាទចុះខ្សោយ (មិនអាចគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនបាន) ទើបធ្វើឱ្យស្ងាបខុសប្រក្រតីបែបនេះ។

៣. មូលហេតុមួយទៀតអាចបណ្តាលមកពីការហើមខួរក្បាលដែលបង្កពីការដាច់សរសៃឈាមក្នុងខួរក្បាល។ មួយវិញទៀត វាអាចបណ្តាលមកពីអ្នកជំងឺមានដំបៅត្រង់ទងខួរក្បាល។
៤. ថ្នាំពេទ្យក៏ជាមូលហេតុដែលធ្វើឱ្យអ្នកមានអារម្មណ៍ថានឿយហត់ និងងុយគេងដែរ។ ជាការប្រសើរ អ្នកគួរពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញមុននឹងទទួលទានថ្នាំអ្វីមួយ ឬប្រសិនបើទទួលទានហើយមានបញ្ហាបែបនេះ អ្នកគួរប្រាប់វេជ្ជបណ្ឌិតនោះឱ្យបានដឹង។
៥. ហេតុផលសាមញ្ញាមួយដែលមនុស្សភាគច្រើនប្រហែលធ្លាប់បានដឹងរួចមកហើយនោះគឺបញ្ហាតានតឹងក្នុងអារម្មណ៍ និងនឿយហត់ពេក។ វាគឺជាហេតុផលសំខាន់មួយដែលតែងតែធ្វើឱ្យមនុស្សគ្រប់រូបងងុយគេង និងស្ងាបជាញឹកញាប់៕

ប្រភព៖ iknow

  • មូល​ហេតុ​ទាំង​៥​ដែល​ធ្វើ​ឱ្យ​អ្នក​ស្ងាប​ខុស​ប្រក្រតី​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:សុខភាព
Tags: