​ទូត​បារាំង នឹង​បំពាក់​គ្រឿង​ឥស្សរិយយស​ខ្ពស់បំផុត​នៅ​បារាំង ជូន​អ្នកស្រី ពុង ឈី​វ​កេក​ និពន្ធដោយ : រុង រឿង       July-27-2016, 1:36 pm         2617

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ទូត​បារាំង នឹង​បំពាក់​គ្រឿង​ឥស្សរិយយស​ខ្ពស់បំផុត​នៅ​បារាំង ជូន​អ្នកស្រី ពុង ឈី​វ​កេក​​លោក​ហ្ស​ង់​­​ក្លូដ ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា នឹងធ្វើ​ការបំពាក់​គ្រឿង​ឥស្សរិយយស ឡា​ឡេ​ស្យុ​ង​ដោ​នើ​រ (La Légion d’Honneur) ថ្នាក់​អស្សឫទ្ធិ ជូន​អ្នកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ​។ ពិធី​នេះ នឹង​ប្រារព្ធ​ឡើង នៅ​ម៉ោង ៦ ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកក្កដា ខាងមុខនេះ នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​។

​បើតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ការបំពាក់​គ្រឿង​ឥស្សរិយយស​ដល់​អ្នកស្រី អ្នកស្រី ពុង ឈី​វ​កេក នេះ ដើម្បី​ជា​សក្ខីភាព​នៃ​ការកោតសរសើរ​របស់​ប្រទេស​បារាំង​ចំពោះ​តួនាទី​របស់​អ្នកស្រី ក្នុង​ដំណើរ​ការជួយ​ផ្សះផ្សារ​ជាតិ និង​ការលើកស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​គ្រឿង​ឥស្សរិយយស​ឡា​ឡេ​ស្យុ​ង​ដោ​នើ​រ គឺជា​គ្រឿង​ឥស្សរិយយស​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ប្រទេស​បារាំង ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះ​ចៅ​ណាប៉ូឡេអុង​បូ​ណា​ប៉ាត​ក្នុង​នៅ​ឆ្នាំ​១៨០២ ។​

​សូម​រម្លឹកថា អ្នកស្រី ពុង ឈី​វ​កេក គឺជា​អ្នកខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ និង​ទាក់ទង​ឲ្យ​មាន​ជំនួប​រវាង​សម្តេច ន​រោ​ត្តម  សីហនុ ជាមួយ​សម្តេច ហ៊ុន សែន នៅ​ទីក្រុង​ប៉ារីស មុននឹង​សម្រេច​ចេញ​ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១​។ ការ​ខំប្រឹងប្រែង​របស់​អ្នកស្រី ពុង ឈី​វ​កេក ក្នុង​បុព្វ​ហេតុនេះ មិន​ត្រឹម​តែមហាជន​ខ្មែរទទួលស្គាល់ទេ តែ​កន្លងទៅ​សម្តេច ហ៊ុន សែន ក៏​ធ្លាប់​សរសើរ​ពី​គុណសម្បត្តិ​របស់​អ្នកស្រី ពុង ឈី​វ​កេក ចំពោះ​បេសកកម្មនេះផងដែរ​៕