ញ៉ាំ​ទឹក​តិចពេក ប្រយ័ត្ន កើត​ជំងឺ​ទាំងនេះ​

ញ៉ាំ​ទឹក​តិចពេក ប្រយ័ត្ន កើត​ជំងឺ​ទាំងនេះ​


ញ៉ាំ​ទឹក​តិចពេក ប្រយ័ត្ន កើត​ជំងឺ​ទាំងនេះ​

១. ខ្វះ​ជាតិ​ទឹក​
​ពេល​អ្នក​ញ៉ាំ​ទឹក​តិចពេក វា​នឹង​ធ្វើឲ្យ​រាងកាយ​ទាំងមូល ខ្វះ​ជាតិ​ទឹក ដែលជា​មូលហេតុ នៃ​បញ្ហា​សុខភាព​ជា​ច្រើន​។​

២. ទល់​លាមក​
​ញ៉ាំ​ទឹក​តិចពេក អាច​បណ្តាល​ឲ្យ​លាមក​រឹង និង​ពិបាក​បញ្ចេញ​ចេញមកក្រៅ​។ ហើយ​បើ​មាន​បញ្ហា​នេះ កើតឡើង​ញឹកញាប់ អ្នកនឹង​ប្រឈម​ជាមួយ​ជំងឺ​ឬ​ស​ដូង​បាត ជា​មិនខានឡើយ​។​

៣. ឡើង​កម្តៅ​
​ការ​ញ៉ាំ​ទឹក​មិន​គ្រប់ នឹង​ធ្វើឲ្យ​អ្នក​ឆាប់​ឈឺ ដោយសារ​ការឡើង​កម្តៅ នៅក្នុង​រាងកាយ​ខ្លាំងពេក​។ ដូច្នេះ ដើម្បី​បន្ថយកម្តៅ អ្នកគួ​រញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​។​

៤. ឈឺ​ក្រពះ​
​ពេល​រាងកាយ​ខ្វះ​ជាតិ​ទឹក ការផលិត​ជាតិ​រំអិល ក៏​ថយ​ចុះ​ទៅ​តាម​នោះដែរ ហើយ​វា​ក៏​អាច​ប៉ះពាល់ ដល់​ក្រពះ​ផងដែរ​។​

៥. ឈឺ​សន្លាក់​
​ឆ្អឹង​ខ្ចី ដែល​មាន​នៅក្នុង​សន្លាក់ ផ្សំ​ពី​ជាតិ​ទឹក ៨០ ភាគរយ ហើយ​ពេល​រាងកាយ​ខ្វះ​ជាតិ​ទឹក ច្បាស់​ណាស់ អ្នក​ប្រាកដជា​ឈឺ​សន្លាក់​។​

៦. សម្ពាធ​ឈាម​ខ្សោយ​
​ការ​ញ៉ាំ​ទឹក​មិន​គ្រប់ នឹង​ធ្វើឲ្យ​សម្ពាធ​ឈាមចុះ​ទាប​ជាងធម្មតា​។​

៧. អស់កម្លាំង​
​វិលមុខ អស់កម្លាំង គឺជា​សញ្ញា​នៃ​បញ្ហា​ខ្វះ​ជាតិ​ទឹក​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។