បីកូនដើររកប្រពន្ឋ ស្រាប់តែឃើញកំពុងដេកជាមួយប្រុសសហាយ

6 Videos


គួរឲ្យខ្មាស់គេខ្លាំងណាស់ ដែលស្ត្រីម្នាក់ត្រូវប្តីបីកូន តាមទៅរកទាំងថ្ងៃត្រង់ ហើយក៏ឃើញកំពុងនៅជាមួយប្រុសកំណាន់ក្នុងបន្ទប់ ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន យកទៅសួរនាំទាំង២នាក់ ។ រឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១១ ថ្ងៃត្រង់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៦ នៅភូមិបាលិលេយ្យ ២ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ស្ត្រីមានសាហាយស្មន់ជាមួយប្រុសផ្សេងដែលក្បត់ប្តីនោះ អាយុ ២៤ ឆ្នាំ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត ។ ចំណែកបុរសជាប់ចោទជាសាហាយស្មន់ជាមួយប្រពន្ឋគេខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែគេប្រាប់ថា ជាកម្មករចាំឃ្លាំងគីពខោអាវជជុះ នៅចំណុចកើតហតុ ។

P9

បីកូនដើររកប្រពន្ឋ ស្រាប់តែឃើញកំពុងដេកជាមួយប្រុសសហាយ

បីកូនដើររកប្រពន្ឋ ស្រាប់តែឃើញកំពុងដេកជាមួយប្រុសសហាយ

បុរសជាប្តីដែលប្រពន្ធផិតក្បត់ខាងលើនេះ មានអាយុ ២៧ ឆ្នាំ បានឲ្យដឹងថា ដោយសារប្រពន្ធចេះតែបាត់មិនសូវឃើញនៅផ្ទះ ម្យ៉ាងដោយមានគេលួចប្រាប់ថា ឃើញនាងមកកាន់ចំណុចកើតហេតុនេះ រូបគេក៍បីកូនប្រុសអាយុ ១ ឆ្នាំ ៥ ខែ ទៅតាមរកប្រពន្ធនៅចំណុចឃ្លាំងគីបខោអាវជជុះនោះ ។

ពេលទៅដល់ ក៏សុំគេចូលដល់ឃ្លាំងគីប ហើយក៍ឃើញស្បែកជើងប្រពន្ធនៅមុខបន្ទប់ លុះគាស់ទ្វារសុំជួប បែរជាប្រពន្ធរបស់ខ្លួនមិនព្រមចេញ ហើយក៏ឃើញប្រពន្ធ នៅកៀកកើយផ្អែមល្ហែម ជាមួយបុរសសហាយស្មន់ ទើបរូបគេសម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង ។

បីកូនដើររកប្រពន្ឋ ស្រាប់តែឃើញកំពុងដេកជាមួយប្រុសសហាយ

ពេលនេះស្ត្រីខាងលើ និង បុរសសង្ស័យត្រូវបាននគរបាលនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតដើម្បីសួរនាំ ហើយគេឃើញប្តីឈរយំ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ៕

                                                                        សុថាត់