ចេះ​ទៅ​រួច ! ជា​គ្រូបង្រៀន​បៀតបៀន​កេរ្តិ៍ខ្មាស​សិស្ស

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា គ្រូបង្រៀន​ភាសា​ចិន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​សាលារៀន​ភាសា​ចិន​ទួន​ហ្វា​(​អូ​ឡាំ​ពិ​ក​) ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​លេខ​១៧៣ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ពឹង ខា​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​គ្រូបង្រៀន​ភាសា​ចិន​សាលា​ទួន​ហ្វា​(​ផ្សារ​កណ្ដាល​) ស្នាក់​នៅផ្ទះ​លេខ​១៨៩ ផ្លូវ​លេខ​១៦៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់ខ្លួន​នេះ​បន្ទាប់​ពី​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​(​សិស្សសាលា​ចិន​ទួន​ហ្វា​)​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន​ដោយ​ចោទប្រកាន់​ជនសង្ស័យ​ថា បាន​បៀតបៀន​កេរ្តិ៍ខ្មាស​កូនស្រី​គាត់ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មូលដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕