ប៉ូលិស​រុស្ស៊ី​កំពុង​ឃ្លាំ​មើល​ក្រុម​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​២២០​នាក់

ក្រុមសន្តិសុខរបស់រដ្ឋបាលសហព័ន្ធរុស្ស៊ីបានបង្ហើបឲ្យដឹងថា មកទល់នឹងពេលនេះ គេកំពុងតែឃ្លាំមើលក្រុមជនសង្ស័យ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២២០នាក់ មិនត្រឹមតែប៉ុណ្ណោះ គេក៏តាមដានជាប់ នូវសកម្មភាពរើសសមាជិក អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតថ្មីផងដែរ ដោយវាជាការរៀបចំការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ ។

គួរបញ្ជាក់ ការវាយប្រហារភេរវកម្មក្នុងមួយរយៈចុងក្រោយនេះ ហាក់មានការកើនឡើងខ្លាំង ជាពិសេសក្នុងតំបន់អឺរ៉ុបតែម្ដង ដោយឡែករុស្ស៊ីដែលបានប្រលូកយ៉ាងជ្រៅ ក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅស៊ីរីនោះ ក៏បានក្លាយជាគោលដៅវាយប្រហារ ពីសំណាក់ក្រុមភេរវកម្មផងដែរ ៕

ប៉ូលិស​រុស្ស៊ី​កំពុង​ឃ្លាំ​មើល​ក្រុម​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​២២០​នាក់

ប្រភព ៖ kqube

  • ប៉ូលិស​រុស្ស៊ី​កំពុង​ឃ្លាំ​មើល​ក្រុម​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​២២០​នាក់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: