ហេតុអ្វីបានជាមនុស្ស ត្រូវស្ងាប?

ហេតុអ្វីបានជាមនុស្ស ត្រូវស្ងាប?

មនុស្សយើងម្នាក់ៗចេះស្ងាប តាំងពីមិនទាន់កើតចេញពីផ្ទៃម្តាយ រហូតទៅដល់វ័យជីដូនជីតាទួតគេ។ មិនតែប៉ុណ្ណោះ សត្វក៏ចេះស្ងាបដែរ។ ក៏ប៉ុន្តែ ហេតុអ្វីបានជាអ្នក ទាំងអស់នោះចាំបាច់ស្ងាប? គ្មានអ្នកណាដឹងច្បាស់ អំពីមួលហេតុរបស់វាឡើយ។ ទោះជាយ៉ាងណាក្តីក៏នៅ មានទ្រឹស្តីជាច្រើន ដែល និយាយអំពីមូលហេតុបានជាមនុស្សត្រូវស្ងាប។មូលហេតុទីមួយនោះគឺ នៅពេលដែលយើង មានភាពនឿយហត់ និង មានអារម្មណ៏ធុញថប់ ពីព្រោះនៅពេលដែល យើងមានអារម្មណ៏បែបនេះ យើងមិនអាចដកដង្ហើម បានវែងដូចជាពេលធម្មតានោះទេ។ យោងទៅតាមទ្រឹស្តីមួយនេះបានឲ្យដឹងថា ខ្លួនប្រាណរបស់យើងស្រូប យកអុកស៊ីសែនបានតិច ពីព្រោះការដកដង្ហើមរបស់យើង មានការថយចុះ។

ដូច្នេះ ការស្ងាបអាចជួយឲ្យយើង ស្រូបយកអុកស៊ីសែនចូលទៅក្នុងឈាម និង បញ្ជូនឧស្ម័នការបូនិចចេញពីក្នុងឈាម។ មួយវិញទៀត ការស្ងាបអាច ជួយឲ្យយើង គ្រប់គ្រងកំរិតអុកស៊ីសែន និង ឧស្ម័នការបូនិចនៅក្នុង សារពាង្គកាយរបស់យើង។ ការអះអាងមួយនេះ ស្តាប់ទៅពិតជាល្អខ្លាំងណាស់ ដោយឡែក ការសិក្សាដទៃទៀតបានបង្ហាញថា ការស្រូបយកឧស្ម័នអុកស៊ីសែនច្រើន មិនអាចកាត់បន្ថយការស្ងាបបាននោះទេ។ ដូចគ្នានេះដែរ ការ ទទួលយកនូវឧស្ម័ន កាបូនិចច្រើនក៏មិនមែនធ្វើ ឲ្យយើងស្ងាបច្រើនដែរ។ អ្នកផ្សេងទៀតជឿជាក់ថា ការស្ងាបអាចជួយឲ្យសួតរបស់យើង មានដំនើរ ការបានល្អ ព្រមទំាងមានសុខភាពល្អ។ទោះជាយ៉ាងណាក្តីក៏នៅ មានទ្រឺស្តីមួយទៀតដែលនិយាយ អំពីរឿងនេះ ដោយពូកគេបានលើកឡើងថាស្ងាប គឺហាក់បីដូចជាជំងឺឆ្លងមួយប្រភេទដែរ ។ប្រសិនបើអ្នកស្ងាបនៅក្នុងថ្នាក់ អ្នកដទៃដែលនៅក្នុងថ្នាក់នោះ ក៏ចាប់ផ្តើមស្ងាបតាមអ្នកដែរ។ ជាពិសេសទៀតនោះ សូម្បីតែអ្នកគិតអំពីរឿងស្ងាប ក៏អាចធ្វើឲ្យអ្នកស្ងាបបានដែរ។

ប្រភព៖ iknow

  • ហេតុអ្វីបានជាមនុស្ស ត្រូវស្ងាប?已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:សុខភាព
Tags: