ជាមួយ​ថ្វីដៃ រំដួល​លិច​ទឹក តារាចម្រៀង ឱក សុគន្ធ​កញ្ញា ស្អាត​អត់​?

6 Videos


ថ្ងៃនេះគេបានឃើញរូបថតរបស់តារាចម្រៀងលេចធ្លោប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា អ្វីដែលធ្វើឲ្យគេមានចាប់អារម្មណ៍ នាពេលនេះនោះគឺការផាត់មុខរបស់តារាចម្រៀងរូបនេះ ជាស្នាដៃរបស់រំដួលលិចទឹក ដែលត្រូវ បានគេស្គាល់ថា ជាអ្នកផាត់មុខផ្ទាល់ខ្លួន តារាចម្រៀង មាស សុខសោភា ។ មានការនិយាយថា មាស សុខ សោភា ស្អាតប្លែកជាមួយនិងថ្វីដៃផាត់មុខរបស់រំដួលលិចទឹក ។

ជាមួយ​ថ្វីដៃ រំដួល​លិច​ទឹក តារាចម្រៀង ឱក សុគន្ធ​កញ្ញា ស្អាត​អត់​?

P9

ជាមួយ​ថ្វីដៃ រំដួល​លិច​ទឹក តារាចម្រៀង ឱក សុគន្ធ​កញ្ញា ស្អាត​អត់​?

អ្នកសិល្បៈដែលស្និតស្នាលជាមួយឱក សុគន្ធកញ្ញា បាននិយាយថា កន្លងមកតារាចម្រៀង ឱក សុគន្ធកញ្ញា មានជាងផាត់មុខផ្ទាល់ខ្លួន នៅពេលនាង ទៅចូលរួម ក្នុងកម្មវិធីផ្សេងៗ ។ តែថ្ងៃនេះអ្នកផាត់មុខប្រចាំតារាចម្រៀងមាស សុខសោភា ដែលគេស្គាល់ថា ជារំដួលលិចទឹកនោះ ក៏ជាអ្នកផាត់មុខឲ្យតារាចម្រៀង ឱក សុគន្ធកញ្ញា ផងដែរ ។ មានការលើកឡើងថា ឱក សុគន្ធកញ្ញា ស្រស់ប្លែកជាមួយនិងការផាត់មុខ ដូចតារាបរទេស ដែលជាថ្វីដៃរបស់រំដួលលិចទឹក ។

ជាមួយ​ថ្វីដៃ រំដួល​លិច​ទឹក តារាចម្រៀង ឱក សុគន្ធ​កញ្ញា ស្អាត​អត់​?

មិត្តភក្តិរួមអាជីពជាមួយនាង បានបង្ហើបប្រាប់ថា ការផាត់ មុខរបស់ឱក សុគន្ធកញ្ញាបែបនេះគឺសម្រាប់ថតបទចម្រៀងថ្មីៗជាបទOriginal Songរបស់នាង ។ សព្វថ្ងៃ ឱក សុគន្ធកញ្ញា កំពុងមមាញឹកជាមួយនិងការងារសិល្បៈ ដែលមានទាំងការថតបទចម្រៀង ថ្មីៗជាបទOriginal Song ។ក្រៅពីនោះ នាងក៏បានចូលរួមច្រៀងនៅតាមកម្មវិធីប្រគុំតន្ត្រីនានាផងដែរ ។

ជាមួយ​ថ្វីដៃ រំដួល​លិច​ទឹក តារាចម្រៀង ឱក សុគន្ធ​កញ្ញា ស្អាត​អត់​?

ទោះបីជាជាប់រវល់ជាមួយការងារយ៉ាងណាក្តី តារាចម្រៀង ឱក សុគន្ធកញ្ញា តែងតែចំណាយពេលវេលាផ្តល់ភាពស្និទ្ធស្នាល ជាមួយ Fan Fan របស់នាងតាមរយៈប្រព័ន្ធអេឡិចត្រូនិច ៕ ចេនី

ជាមួយ​ថ្វីដៃ រំដួល​លិច​ទឹក តារាចម្រៀង ឱក សុគន្ធ​កញ្ញា ស្អាត​អត់​?ជាមួយ​ថ្វីដៃ រំដួល​លិច​ទឹក តារាចម្រៀង ឱក សុគន្ធ​កញ្ញា ស្អាត​អត់​?