បង្កើត​ទឹកធម្មជាតិ​ដើម្បី​លាង​សម្អាត​ថ្លើម​ដោយ​ខ្លួនឯង

មនុស្សជាច្រើនយល់ថា ការខូចខាតថ្លើមបណ្តោលមកពីការផឹក ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ វាពិតជាមិនខុសទេ។ ថ្លើមអាចទទួលគ្រឿងស្រវឹងបានត្រឹមតែ ៣០មីលីត្រក្នុងរយៈពេល ១ម៉ោង ហើយត្រូវចំណាយពេល ៥ម៉ោងក្នុងការដំណើរការ និងរំលាយវា។ ដូច្នេះហើយប្រសិនបើអ្នកអាចជៀសវាងគ្រឿងស្រវឹងបានគួរតែជៀសវាង ហើយប្តូរមករកភេសជ្ជៈដែលជំនួសដល់មុខងារថ្លើមវិញទើបប្រសើរជាង។
គ្រឿងផ្សំ៖
– ទឹកឆ្អិន ៥០០មីលីលីត្រ
– ក្រូចឆ្មា ៦ផ្លែ
– មើមខ្ញីស្រស់
– ខ្ទឹមស ៤កំពឹស
– ស្លឹកជីអង្កាម ៤សន្លឹក
– ប្រេងគ្រាប់កប្បាស ៣ស្លាប់ព្រា
– ក្រូចថ្លុង ៣ក្លែប
– ម្សៅ cumin បន្តិច
របៀបធ្វើ
– ដំបូងអ្នកចម្រាញ់ក្រូចឆ្មាទាំង ៦ផ្លែដាក់ក្នុងកែវមួយ។ យកកែវមួយផ្សេងទៀតដាក់ខ្ញី, ខ្ទឹមស រួចទុកវាចោលមួយឡែក។
– ឥឡូវនេះអ្នកយកទឹកក្រូចឆ្មា និងទឹកក្រូចថ្លុងលាយបញ្ចូលគ្នាជាមួយនឹងម្សៅ cumin បន្តិច ព្រមទាំងស្លឹកជីអង្កាម។
– ក្រោយមកចាប់ផ្តើមផ្សំល្បាយទឹកក្រូច ជាមួយនឹងខ្ញី, ខ្ទឹមស ដែលអ្នកទុកក្នុងកែវមួយឡែកនោះក្រឡុកបញ្ចូលគ្នាឲ្យរលាយសព្វល្អ។ ឥឡូវអ្នកអាចផឹកភេសជ្ជៈធម្មជាតិនេះបានហើយ ហើយមិនយូរទេអ្នកនឹងទទួលបានសុខភាពល្អឡើងវិញ៕

បង្កើត​ទឹកធម្មជាតិ​ដើម្បី​លាង​សម្អាត​ថ្លើម​ដោយ​ខ្លួនឯង

ប្រភព៖ cen

  • បង្កើត​ទឹកធម្មជាតិ​ដើម្បី​លាង​សម្អាត​ថ្លើម​ដោយ​ខ្លួនឯង已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:សុខភាព
Tags: