ម្ចាស់បារសៀមរាបជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត៥០ឆ្នាំមកហើយ

“មនុស្សដែលអាចជាប់ពាក់ព័ន្ធ” ម្នាក់ក្នុងការចាប់ពង្រត់បងប្អូនបង្កើតអូស្ត្រាលីបីនាក់៥០ឆ្នាំកន្លងមកហើយ ហើយក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មផ្លូវភេទលើអនីតិជនទាំងនៅប្រទេសអូស្ត្រាលីនិងប្រទេសកម្ពុជានោះ ត្រូវបានកំណត់អត្តសញ្ញាណដោយអង្គការការពារកុមារថាឈ្មោះ អានថូនី ម៉ុនរ៉ូ (Anthony Munro) អាយុ៧១ឆ្នាំ អតីតម្ចាស់បារខ្ទើយក្រុងសៀមរាប។ យោងតាមអង្គការសកម្មភាពដើម្បីកុមារ (APLE) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ និងម្ចាស់ហាងជាច្រើននៅសៀមរាប លោក ម៉ុនរ៉ូ បានបើកបារលក់ស្រានៅទីក្រុងនេះ ដែលល្បីល្បាញដោយ សារតែការពេញនិយម និងជម្រើសស្រានាំចូលច្រើនមុខ មុនពេលមានការចាប់ខ្លួនគាត់នៅប្រទេសអូស្ត្រាលី កាលពីខែមុន។ យោងតាមព័ត៌មានអូស្ត្រាលី តាំងពីពេលនោះមក គាត់ត្រូវបានចោទប្រកាន់ពីបទរួមភេទនឹងប្រុសគ្នាឯងបីករណី ការរួមភេទខុសច្បាប់ពីរករណី និងការយាយីផ្លូវភេទប្រាំពីរករណីសម្រាប់ទោសដែលប្រព្រឹត្តលើអនីតិជន នៅប្រទេសអូស្ត្រាលីយូរមកហើយតាំងពីឆ្នាំ១៩៦២មក។ លោក ខឹម វ៉ាន់ដូ នាយករងប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារបានមានប្រសាសន៍ថា គាត់ក៏ស្ថិតនៅក្រោម ការស៊ើបអង្កេតក្នុងប្រទេសកម្ពុជាពីបទល្មើសជាច្រើនស្រដៀងគ្នានេះដែរ។ លោក វ៉ាន់ដូ បានមានប្រសាសន៍ថា “ម៉ុនរ៉ូ ជាមុខសញ្ញានៃការស៊ើបអង្កេតរបស់អង្គការ APLE” និងនគរបាល ជាតិ ហើយស្ថិតនៅក្រោមការឃ្លាំមើលក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ២០១៤មក។ លោកបានមានប្រសាសន៍បន្ថែមថា “ប៉ុន្តែមិនមានភ័ស្តុតាងពាក់ព័ន្ធឧក្រិដ្ឋកម្មគ្រប់គ្រាន់ដែលនគរបាល អាចចាត់ការបានទេ”។ លោក វ៉ាន់ដូ បាននិយាយថា APLE មិនបានដឹងថាលោក […]

The post ម្ចាស់បារសៀមរាបជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត៥០ឆ្នាំមកហើយ appeared first on The Cambodia Daily.