ដួល​ម៉ូតូ​ខ្ទាត​ចូល​ក្រោម​ឡាន កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ប្រកប​មុខរបរ​ទិញ​មាន់​លក់​ដើម្បី​ចិញ្ចឹមជីវិត​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម្ម ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១-២២ ស្ថិត​ក្នុងភូមិ​កោះ​ចិន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1FM-5510 ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​ហើយ​ប៉ះ​ជាមួយ​រថយន្ត​ដឹក​ដី​បណ្តាល​ឲ្យ​ដួល​ខ្ទាត​មនុស្ស​ទៅ​ចូល​ក្រោម​រថយន្ត​កុង​តឺ​ន​រ័ ហើយ​កិន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម្ម​។

ប្រ​ភ​ព័ត៌មាន​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ ឆេ​ង ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិជ្រួល ឃុំ​កន្សោម​អក ស្រុក​កំពុងត្របែក ខេត្តព្រៃវែង បាន​បើក​ម៉ូតូ​ខាងលើ​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​។ ស្រាប់តែ​ដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​ឡាន​ដឹក​ដី​មិន​ស្គាល់​ម៉ាក​ថយ​ចាក់​ដី​នៅ​ខាងស្តាំ​ដៃ​មក​ប៉ះ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ខ្ទាត​អ្នកបើកបរ​ម៉ូតូ​ចូល​ក្រោម​រថយន្ត​កុង​តឺ​រ័ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​កិន​ជន​រង​គ្រោះ​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អ​ណោ​ច​អធម្ម​តែ​ម្តង​។ ចំណែក​រថយន្ត​បង្ក​ទាំង​២​គ្រឿង បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ទោះបីជា​មាន​គោលដៅ​ចរាចរណ៍​នៅ​ខាង​មុខ​ក៏​រត់​រួចខ្លួន​ដែរ នៅ​សល់​តែ​ម៉ូតូ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ត្រូវ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយ ចុះ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​មក​រក្សា​ទុក​នៅ​ផ្នែក​សណ្តា​ល​ធ្នាប់​ស្រុក​បណ្តោះអាសន្ន​។ ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​បន្ត​តាមដាន​ស្រាវជ្រាវ​ដើម្បី​ចាប់​យក​មក​ឲ្យ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​។ សាកសព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ ឪពុក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕