Official Song ថ្មី​របស់ មាស សុខ​សោភា ពិតជា​មិនធម្មតា (​មាន​វីដេអូ​)

6 Videos


បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជននូវបទចម្រៀងដែលមានចំណងជើងថា «ត្រឡប់ខ្នើយ» ក្នុងពេលកន្លងមក ពេលនេះតារាចម្រៀងស្រីស្រស់របស់ផលិតកម្មថោន មាស សុខសោភា បានបញ្ចេញ Official Song ថ្មីទៀតហើយ មានចំណងជើងថា «Happy Birthday to me» ។

Official Song ថ្មី​របស់ មាស សុខ​សោភា ពិតជា​មិនធម្មតា (​មាន​វីដេអូ​)

P9

Official Song ថ្មី​របស់ មាស សុខ​សោភា ពិតជា​មិនធម្មតា (​មាន​វីដេអូ​)

ជាមួយនឹងទេសភាពពណ៌បៃតង ក្រោមពន្លឺភ្លើងដ៏ស្រទន់ លាយឡំនឹងសូរសំឡេងហ្គីតាយ៉ាង រណ្តំ ផ្សំជាមួយការបង្ហើរសំនៀងផ្អែមស្រទន់ពិតជាទិដ្ឋភាពមួយគួរឱ្យចង់គយគន់ជាទីបំផុត ។

Official Song ថ្មី​របស់ មាស សុខ​សោភា ពិតជា​មិនធម្មតា (​មាន​វីដេអូ​)

នៅក្នុងបទចម្រៀងនេះដែរតារាចម្រៀង មាស សុខសោភា បានបង្ហាញនូវមនោសញ្ចេតនា ក៏ដូចជាកាយវិការដ៏រស់រវើក ធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែមានភាពទាក់ទាញ ។ ម្យ៉ាងទៀតអត្ថន័យបទចម្រៀងហាក់កំពុងតែលើកទឹកចិត្តដល់អ្នកស្តាប់ឱ្យចេះលើកទឹកចិត្តដល់ខ្លួនឯង ឱ្យមានភាពក្លាហានជំនះឧបសគ្គនៅក្នុងខ្សែជីវិត ។

Official Song ថ្មី​របស់ មាស សុខ​សោភា ពិតជា​មិនធម្មតា (​មាន​វីដេអូ​)

ចង់ដឹងថា Official Song ថ្មីរបស់តារាចម្រៀង មាស សុខសោភា មានភាពរស់រវើកនឹង ពិរោះរណ្តំចិត្តប៉ុនណា សូមទស្សនាទាំងអស់គ្នា៖
                                                                      ប្រមាញ់តួ