សូម​បញ្ឈប់​ការប្រើ​ប្រេងកូឡា និង​ប្រេងខ្យល់ លើ​កុមារ​តូចៗ

តាមរយៈការសិក្សាមួយ ដែលចេញផ្សាយដោយវិទ្យាស្ថាន Oxford បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជាយើង ឪពុកម្តាយមួយភាគធំ កំពុងយល់ខុស ក្នុងការប្រើប្រាស់ ប្រេងកូឡា ចំពោះទារកទើបកើត និងកុមារតូច។

ប្រេងកូឡា និងប្រេងខ្យល់ មានផ្ទុកសារធាតុ camphor, menthol និង eucalyptus ដែលជាសារធាតុពុល ហើយងាយនឹងធ្វើឲ្យកុមារតូចៗ មានគ្រោះថ្នាក់ដោយមិនដឹងខ្លួនបាន។

អំឡុងពេលសិក្សាស្រាវជ្រាវ ទៅលើទារកតូចៗ នៅក្នុងប្រទេសកម្ពុជាបានរកឃើញ ឪពុកម្តាយខ្មែរភាគច្រើន បានលាបប្រេងកូឡា និងប្រេងខ្យល់ ដោយផ្ទាល់ទៅលើស្បែកទារក។ ហើយគេអាចរកទិញបានដោយងាយ នៅតាមហាងលក់ទំនិញនានា។

ការសិក្សាប្រហែលជានឹងត្រូវធ្វើបន្តទៀត ដើម្បីបញ្ជាក់ និងពន្យល់កាន់តែច្បាស់ អំពីផលប៉ះពាល់របស់វា មកកាន់កុមារកម្ពុជា។ យ៉ាងណាមិញ សូមផ្អាកការប្រើប្រាស់ប្រេងកូឡា ហើយប្រឹក្សាជាមួយគ្រូពេទ្យជំនាញ៕

សូម​បញ្ឈប់​ការប្រើ​ប្រេងកូឡា និង​ប្រេងខ្យល់ លើ​កុមារ​តូចៗ

ប្រភព៖ cen

  • សូម​បញ្ឈប់​ការប្រើ​ប្រេងកូឡា និង​ប្រេងខ្យល់ លើ​កុមារ​តូចៗ已关闭评论
  • 31 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:សុខភាព
Tags: