ស្ត្រី​គ្រប់​រូប​គួរ​យល់​ដឹង​អំពី​ការ​ក្ដៅខ្លួន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ

ស្ត្រី​គ្រប់​រូប​គួរ​យល់​ដឹង​អំពី​ការ​ក្ដៅខ្លួន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ

រាជធានីភ្នំពេញ ៖ ក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្តៅក្នុងខ្លួនខ្លាំងជាងឬស្មើ៣៧,៨អង្សាសេ ។

១-មូលហេតុដែលនាំឱ្យមានការកើនឡើងកំដៅក្នុងអំឡុងពេលមានផ្ទៃពោះមានបីប្រភេទគឺ៖
ក-មូលហេតុមិនសូវធ្ងន់ធ្ងរដូចជា រលាកត្រចៀក រលាកបំពង់ក រលាកទងសួត- ផ្តាសាយធំ

ខ-មូលហេតុធ្ងន់ធ្ងរមាន ការរលាកតម្រងនោម ការរលាកប្រដាប់បន្តពូ ការរលាកស្រោមទឹកភ្លោះ ស្អូច, Toxoplasmose, cytomegalovirus, herpès, រលាកសួត, ស្រឡទែន,រលាកថ្លើមប្រភេទ B ,C, របេង, listeriose, ជំងឺអេដស៍

គ-មូលហេតុដែលអាចបណ្តាលឱ្យមានការវះកាត់បន្ទាន់មានដូចជា ៖ រលាកខ្នែងពោះវៀន និងរលាកថង់ទឹកប្រមាត់

២-រោគសញ្ញាដែលអាចកើតមានឡើងគួបផ្សំជាមួយការកើនឡើងនៃកំដៅមាន ៖
ក-សញ្ញានៃការពិបាកបត់ជើងតូចមានដូចជាៈ នោមពិបាក, នោមមិនអស់, នោមក្រហាយ, ឈឺចង្កេះ និងនោមមានឈាម
ខ-សញ្ញាផ្នែកប្រដាប់រំលាយអាហារមាន៖  រាគ, ក្អួត, ចងោ្អរ, ចុកពោះ
គ-សញ្ញានៃផ្លូវដង្ហើមមាន ក្អក  ហត់ ពិបាកដកដង្ហើម និងថប់ដើមទ្រូង
ឃ-សញ្ញានៃប្រដាប់បន្តពូជដូចជា ធ្លាក់សខ្លាំង, មានក្លិនស្អុយ, ការធ្លាក់ឈាម, ការហូរខ្ទុះ ។

គួរបញ្ជាក់ ៖ ចំពោះការបង្ករោគដោយ ប៉ារ៉ាស៊ីត, វីរុស ឬបាក់តេរីមួយចំនួនធំ គឺមិនបណ្តាលឱ្យមានសញ្ញាតម្អូញអ្វីទាំងអស់ ដូច្នេះទាមទារឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវមកពិនិត្យផ្ទៃពោះ និងធ្វើតេស្តឈាមរកមេរោគមួយចំនួនឱ្យបានទៀងទាត់ និងទាន់ពេលវេលា ។

៣-កត្តាប្រឈមនៅពេលដែលមានអាការៈគ្រុនក្តៅក្នុងអំឡុងពេលមានផ្ទៃពោះមានដូចជា៖ អាចបណ្តាលឱ្យរលូតកូន កូនកើតមិនគ្រប់ខែ ទារកស្លាប់ក្នុងពោះផ្ទៃ ជំងឺដែលអាចកើតមានលើទារក ដែលបណ្តាលមកពីការឆ្លងរោគពីម្តាយទៅកូន ។

វិធីការពារនិងព្យាបាល៖ ត្រូវនៅឱ្យឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត, មិនត្រូវបរិភោគសាច់ឆៅ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ មិនត្រូវបរិភោគអាហារផ្អាប់ ឬអាហាររក្សាក្នុងទូទឹកកករយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន ត្រូវនៅឱ្យឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬស្អូចព្រោះបណ្តាលឱ្យឆ្លងបាន ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាមដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ បើមានអាការៈក្តៅខ្លួនកំដៅលើស ឬស្មើ ៣៧,៨ អង្សាសេ ត្រូវមកមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីទទួលបានការព្យាបាល និងស្វែងរកមូលហេតុឱ្យបានទាន់ពេលវេលា ជៀសវាងការបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ ។ «សុភមង្គលក្នុងជីវិតគ្រួសារកើតមានទៅបាន លុះណាតែគ្មានការចម្លងមេរោគចំពោះម្តាយ និងកូន» ៕

ប្រភព៖ kohsantepheapdaily

  • ស្ត្រី​គ្រប់​រូប​គួរ​យល់​ដឹង​អំពី​ការ​ក្ដៅខ្លួន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:សុខភាព
Tags: