ធ្លាប់​នឹក​ឆ្ងល់​ទេ​ថា​ ​កូន​នៅ​ក្នុង​ផ្ទៃ​ម្តា​យ​ដក​ដង្ហើម​យ៉ាង​ណា​?​

ធ្លាប់​នឹក​ឆ្ងល់​ទេ​ថា​ ​កូន​នៅ​ក្នុង​ផ្ទៃ​ម្តា​យ​ដក​ដង្ហើម​យ៉ាង​ណា​?​

ការដកដង្ហើមគឺជារឿងចាំបាច់បំផុតក្នុងការមានជីវិត រួមទាំងទារកដែលនៅក្នុងគភ៌របស់អ្នកម្តាយផងដែរ ជាប្រក្រតីមនុស្សយើងដកដង្ហើមបានព្រោះមានសួតជាអវយវៈសំខាន់ដែលធ្វើឱ្យអាចដកដង្ហើមបាន តែសម្រាប់ទារកដែលនៅក្នុងគភ៌មាតាវិញទម្រាំតែសួតចាប់ផ្តើមអភិវឌ្ឍ ក៏ប្រមាណជាខែទី7 ឬប្រមាណជា28សប្តាហ៍ឡើងទៅ ហើយក៏នៅតែមិនទាន់អាចដកដង្ហើមបានដោយខ្លួនឯងបានដែរ រហូតទាល់តែប្រសូតចេញមក។ តើនៅក្នុងអំឡុងពេលដែលទារកស្ថិតនៅក្នុងគភ៌មាតាដកដង្ហើមយ៉ាងណានោះ យើងនាំគ្នាមកមើលដូចតទៅ។

 ១. ក្នុងអំឡុងអាយុគភ៌14សប្តាហ៍ ទារកក្នុងគភ៌របស់អ្នកម្តាយនឹងបានទទួលអុកស៊ីហ្ស៊ែន ែដលត្រូវបានដឹកជញ្ជូនតាមរយៈខ្សែភ្ជិតដោយសរសៃឈាមក្រហមខ្នាតធំដែលបំពេញតួនាទីដឹកនាំអាហារនិងអុកស៊ីហ្ស៊ែនពីម្តាយឆ្ពោះទៅទារកហ្នឹងឯង។

    ២. ក្នុងអំឡុងអាយុគភ៌18សប្តាហ៍ សួតចាប់ផ្តើមអភិវឌ្ឍហើយ តែកូនតូចនៅមិនទាន់ដកដង្ហើមបានតាមរយៈទងសុកនៅឡើយទេរហូតទាល់តែជិតប្រសូត។

    ៣. ក្នុងអំឡុងអាយុគភ៌26សប្តាហ៍ សួតកំពុងអភិវឌ្ឍទៅក្នុងផ្លូវដែលស្ទើរតែល្អឥតខ្ចោះហើយ បំពង់ខ្យល់នៅក្នុងសួតកំពុងរីកចម្រើនធំធាត់បានយ៉ាងល្អ ថង់ខ្យល់នៅក្នុងសួតរបស់កូននឹងចាប់ផ្តើមកខ្លួនឡើងជាបណ្តើរៗតាំងតែពីពេលនេះទៅរហូតដល់ពេលដែលកូនមានអាយុគ្រប់8ឆ្នាំ។ ច្រមុះរបស់កូនចាប់ផ្តើមហ្វឹកហាត់ដកដង្ហើមហើយ តែនៅមិនអាចដកដង្ហើមបានដោយខ្លួនឯងនៅឡើយទេ។

    ៤. ក្នុងអំឡុងអាយុគភ៌34សប្តាហ៍ ពេលនេះថង់ខ្យល់តូចៗនៅក្នុងសួតរបស់កូនកើនបរិមាណច្រើនឡើងជារឿយៗ តែសួតក៏នៅតែអភិវឌ្ឍមិនទាន់ពេញទំហឹងនៅឡើយដែរ។ នៅក្នុងសួតពេលនេះនឹងមានទឹករំអិលនៅជុំវិញថង់ខ្យល់ដើម្បីការពារការពង្រីកខ្លួនរបស់សួតនៅពេលដែលកូនចាប់ផ្តើមដកដង្ហើម បានដោយខ្លួនឯងលើកដំបូងក្រោយពីកើតចេញមក។ ពេលនេះទោះជាសួតនៅមិនទាន់ធ្វើការបានល្អឥតខ្ចោះមែន តែបើទារកដែលប្រសូតមុនពេលកំណត់ នៅក្នុងខែនេះក៏មានឱកាសក្នុងការនៅរស់ខ្ពស់ដូចគ្នាដែរ។

    ៥. ក្នុងអំឡុងអាយុ40សប្តាហ៍ សួតរបស់កូនអភិវឌ្ឍរហូតល្អឥតខ្ចោះហើយ និងត្រៀមរួចជាស្រេចក្នុងការដកដង្ហើមដោយខ្លួនឯងហើយ លុះដល់ប្រសូតចេញមកហើយ កូនក៏អាចដកដង្ហើមបានដោយខ្លួនឯងតែម្តង។
សួតជាអវយវៈដែលអភិវឌ្ឍក្នុងអំឡុងពេលក្រោយៗរបស់ការរីកចម្រើនធំធាត់របស់ទារក ដូច្នេះអ្នកម្តាយត្រូវទប់ប្រគងការថែទាំគភ៌នេះឱ្យល្អឥតខ្ចោះ និងឱ្យដល់ពេលវេលាស័ក្តិសមដែលទារកអាចដកដង្ហើមបានដោយខ្លួនឯងក្រៅពីប្រសូតចេញមកហើយនោះ គឺអំឡុងអាយុគភ៌38-40សប្តាហ៍ហ្នឹងឯង៕

ប្រភព៖ lareine

  • ធ្លាប់​នឹក​ឆ្ងល់​ទេ​ថា​ ​កូន​នៅ​ក្នុង​ផ្ទៃ​ម្តា​យ​ដក​ដង្ហើម​យ៉ាង​ណា​?​已关闭评论
  • 31 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:សុខភាព
Tags: