ភិន សុ​ដា​លី​ស ទទួលបាន​កាដូ​ផ្ទួនៗ​ពី​ឪពុក​

6 Videos


បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយប៉ែន ចំរ៉ុង មកគេឃើញ ភិន សុដាលីស បានវិលទៅរស់នៅជួបជុំ ឪពុកម្តាយវិញនិងទទួលបានការយកចិត្តទុកដាក់ជ្រោមជ្រែងពីឪពុករបស់នាងខ្លាំងជាងមុនពោលគឺក្រៅពីបានតំណែងជានាយកប្រតិបត្តិផលិតកម្មមហាហង្សគឺថែមទាំងទិញរថយន្តទំនើបឲ្យដល់នាងទៀត ។

ភិន សុ​ដា​លី​ស ទទួលបាន​កាដូ​ផ្ទួនៗ​ពី​ឪពុក​

P9

ភិន សុ​ដា​លី​ស ទទួលបាន​កាដូ​ផ្ទួនៗ​ពី​ឪពុក​

ការវិលជួបជុំគ្រួសាររបស់តារាសម្ដែង ភិន សុដាលីស មិនត្រឹមតែធ្វើឱ្យសាច់ញាតិសប្បាយ ចិត្ត ប៉ុណ្ណោះទេគឺទស្សនិកជនមួយចំនួនក៏បានបង្ហាញការគាំទ្រចំពោះការភ្ញាក់រលឹករបស់នាងផងដែរ ។

ភិន សុ​ដា​លី​ស ទទួលបាន​កាដូ​ផ្ទួនៗ​ពី​ឪពុក​

លោក អ៊ិន សុភិន ដែលជាឪពុក ភិន សុដាលីស បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តរក អ្វីប្រៀបមិនបានឡើយ ពេលដែលកូនស្រីបានភ្ញាក់រឭកដឹងកំហុស យល់ច្បាស់ពីទឹកចិត្ត និង ក្តីស្រឡាញ់របស់ពុកម្ដាយ ដូច្នេះហើយលោកមិនប្រកាន់ខឹងកូនទេ គឺមានតែអាណិតជួយលើកទឹកចិត្តកូនថែម ។

ភិន សុ​ដា​លី​ស ទទួលបាន​កាដូ​ផ្ទួនៗ​ពី​ឪពុក​

លោក អ៊ិន សុភិន មានគម្រោងទិញរថយន្តថ្មីទំនើបម៉ាក BMW X1 ស៊េរីចុងក្រោយធ្វើជា កាដូ ឱ្យ ភិន សុដាលីស បន្ថែមលើរថយន្តចាស់ដែលនាងមានពីរគ្រឿងរួចហើយគឺម៉ាក Camryស៊េរីឆ្នាំ២០១២ និងម៉ាក Prius គឺលោកនឹងទិញក្នុងពេលឆាប់ៗនេះហើយរថយន្តនេះ គឺត្រូវចំណាយលុយខ្ទង់ជិត ១០ ម៉ឺន ដុល្លារផងដែរ ។

ភិន សុ​ដា​លី​ស ទទួលបាន​កាដូ​ផ្ទួនៗ​ពី​ឪពុក​

ក្រោយពីមានសន្និសិទកាសែត កាលពីថ្ងៃទី ២៥ កក្កដា ២០១៦ របស់អ្នកនាង ភិន សុដាលីស ដែលត្រូវជាកូនស្រីរបស់ម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន រួចមក បានធ្វើអោយមហាជន ជាច្រើន អស់ចម្ងល់ ចំពោះការលែងលះរវាង តារាសម្តែងរូបនេះ ជាមួយ ប៉ែន ចំរ៉ុង ។
លោក អ៊ិន សុភិន បានបង្ហោះសារខ្លីមួយ រៀបរាប់ពីការឈឺចាប់បំផុត ពេលដែលឃើញកូនស្រីត្រូវបានគេធ្វើបាបនៅនឹងមុខខ្លួន ។

ម្ចាស់ផលិតកម្មមួយនេះបានរៀបរាប់ថា «លំបាកស្ទើរតែបាត់បង់ជីវិតទើបមានថ្ងៃនេះហើយ ពិបាកស៊ូទ្រាំបំផុតនៅពេលឃើញគេធ្វើបាបកូនរបស់យើងនៅនឹងមុខយើងផា្ទល់» ដែលសារខ្លីមួយនេះ បានបង្ហាញពីទឹកចិត្ត របស់ឪពុកដែលស្រលាញ់កូនស្រីស្មើ និង កែវភ្នែក ។

ភិន សុ​ដា​លី​ស ទទួលបាន​កាដូ​ផ្ទួនៗ​ពី​ឪពុក​

គួរបញ្ជាក់ផងដែរថា តារាសម្តែង ភិន សុដាលីស ក៏បានរៀបរាប់នៅលើ Facebook ខ្លួនជាមួយពាក្យសំដីឈឺចាប់ ផងដែរថា «ការលះបង់ដ៏ធំកន្លងមកនេះទោះជាវាខុសចាត់ទុកថាជាមេរៀន … ចាំមិនភ្លេចពាក្យសំដីដែលគេនិយាយប្រាប់មិត្តភក្តិរបស់គេមិនមែនម្តងតែច្រើនដង» អញស៊ីបាយឆ្អែតហើយ អញចង់ស៊ីបង្អែមម្តង ( ហ៊ានស្បថទេថាមិនដែលនិយាយចង់ស្តាប់រីខតទេ ) ចាំមិនភ្លេចនៅពេលដែលគេនិយាយថា «ម៉ែរោគចិត្តអ៊ីចឹង កូនហ្នឹងកើតមកក៏មិនគ្រប់សតិដែរ» ៕

                                                                    ដេវីត