មនុស្ស​ប្រមាណ​២​លាន​នាក់​ចូលរួម​ហែសព​លោក​បណ្ឌិត កែម ឡី​ទៅកាន់​ស្រុកកំណើត​

​ភ្នំពេញ​៖ សព​របស់លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ការអភិវឌ្ឍន៍​សង្គម និង​នយោបាយ​ដ៍​ល្បីល្បាញ​ត្រូវបាន​ដង្ហែ​ដល់​ស្រុកកំណើត​របស់លោក ក្នុង​ខេត្តតាកែវ​ហើយ នៅ​ល្ងាច​ម៉ោង​ប្រមាណ​៦ នៅ​ថ្ងៃទី​២៤ កក្កដា នេះ បន្ទាប់ពី​ដង្ហែ​អស់​រយៈពេល​ប្រមាណ​ជាង ១១​ម៉ោង​ចេញពី​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ តាម​ពី​ម៉ោង​៧​ព្រឹក​មក ឆ្ពោះ​មកកាន់​ស្រុកកំណើត​របស់លោក នៅក្នុង​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត កែម ឡី បាន​អះអាងថា អ្នកចូលរួម​ដង្ហែ​សព​មាន​ប្រមាណ ២​លាន​នាក់ និង​ប្រវែង​ក្បួន​ប្រមាណ​៣០​គីឡូម៉ែត្រ​កក្រើក​ប្រទេស ។ សព​លោក កែម ឡី បាន​តម្កល់​នៅក្នុង​វត្ត​ចាស់ ចំនួន​១៥​ថ្ងៃ​ហើយ ក្រោយពី​ឃាតក​បាញ់សម្លាប់​នៅក្នុង​ហាង​លក់ទំនិញ​ស្តា​ម៉ា​ត នៃ​ស្ថានីយ៍​សាំង​កាល់​តិច ស្តុ​ប​បូកគោ កាលពី​វេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦៕

KA-24-07-2016-02 KA-24-07-2016-03 KA-24-07-2016-04 KA-24-07-2016-00 KA-24-07-2016-05 KA-24-07-2016-06 KA-24-07-2016-07 KA-24-07-2016-08 KA-24-07-2016-09 KA-24-07-2016-10 KA-24-07-2016-12 KA-24-07-2016-11 KA-24-07-2016-13 KA-24-07-2016-14 KA-24-07-2016-15 KA-24-07-2016-16 KA-24-07-2016-17