រថយន្ត​ដឹក​អ្នកដំណើរ VIP បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​របួស ១០ នាក់​នៅ​មោងឫស្សី​

6 Videos


រថយន្តដឹកអ្នកដំណើរប្រភេទ VIP របស់ក្រុមហ៊ុន វីរ: ប៊ុនថាំ បានបើកទៅបុកគូទរថយន្តដឹកខ្សាច់មួយគ្រឿង ចំពីក្រោយ ស្ថិតនៅតាមផ្លូវជាតិលេខ ៥ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្តប្រមាណជា ១០ នាក់ រងរបួសធ្ងន់ស្រាល នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៦ នេះ ។

រថយន្ត​ដឹក​អ្នកដំណើរ VIP បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​របួស ១០ នាក់​នៅ​មោងឫស្សី​

P9

រថយន្ត​ដឹក​អ្នកដំណើរ VIP បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​របួស ១០ នាក់​នៅ​មោងឫស្សី​

នគរបាល មូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត វីរ: ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2615 បានធ្វើដំណើរពីទិសដៅ ភ្នំពេញ ទៅខេត្តបាត់ដំបង ស្រាប់តែដល់ស្រុកមោងឫស្សី ក៏ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យអ្នកជិះ ១០ នាក់រងរបួសធ្ងន់ស្រាល ។

រថយន្ត​ដឹក​អ្នកដំណើរ VIP បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​របួស ១០ នាក់​នៅ​មោងឫស្សី​

ក្រោយពេលកើតហេតុ អ្នកបើករថយន្តដឹកខ្សាច់ បើកបន្តល្បឿនទៅមុខបាត់ទៅដោយឡែកអ្នករងរបួស ត្រូវបានគេជួយដឹកយកទៅមន្ទីរពេទ្យស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីជួយសង្គ្រោះ ៕

                                                                               សុថាត់

រថយន្ត​ដឹក​អ្នកដំណើរ VIP បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​របួស ១០ នាក់​នៅ​មោងឫស្សី​