ហ្វីលីពីន ថា ការមិន​ដាក់​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​សេចក្តីថ្លែងការណ៍​មិនមែន​ចិន​ឈ្នះ​ឡើយ​ និពន្ធដោយ : ទេព អ៊ីវិសាល       July-27-2016, 9:39 pm         525

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ហ្វីលីពីន ថា ការមិន​ដាក់​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​សេចក្តីថ្លែងការណ៍​មិនមែន​ចិន​ឈ្នះ​ឡើយ​ប្រមុខការទូតហ្វីលីពីន លោក Perfecto Yasay​ប្រមុខ​ការទូត​ហ្វីលីពីន លោក Perfecto Yasay  បាន​អះអាងថា ការមិន​អាចដាក់​បទ​បញ្ញត្តិ​ពាក់ព័ន្ធ​ទៅនឹង​សាលក្រម​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​អាស៊ាន មិនមែន​មានន័យថា វា​ជា​ជ័យជម្នះ​របស់​ចិន​ឡើយ​។ តែ​នោះ​គឺជា​ជំហរ​ឯកច្ឆន្ទ​របស់​អា​ស៊ាន​នោះទេ​។

«​ហ្វីលីពីន មិនបាន​ស្វែងរក​ការគាំទ្រ​ពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​សហគមន៍​អន្តរជាតិ​លើ​សំណុំរឿង​ម​ជ្ឈ​ត្ត​កម្ម​អន្តរជាតិ​សមុទ្រ​ចិន​ខាងត្បូង​ប្រឆាំង​ចិន​ឡើយ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៧ ខែកក្កដា នេះ​។

​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​រូប​នេះ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​មួយចំនួន​ដែលថា ចិន បានទទួល​ជ័យជម្នះ​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន ដ្បិត សមាជិក​អាស៊ាន បាន​ព្រមព្រៀងគ្នា​ជា​ឯកច្ឆន្ទ​ក្នុង​ការមិន​ដាក់បញ្ចូល​សាលក្រម​សមុទ្រ​ចិន​ខាង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​អាស៊ាន​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា សាលក្រម គឺជា​បញ្ហា​រវាង​ចិន និង​ហ្វីលីពីន​នោះទេ​។

​បន្ថែម​ពីនេះ ប្រមុខ​ការទូត​រូបនោះ ក៏បាន​អះអាង​ដែរ​ថា ការចេញ​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការ​បរ​ទស​អាស៊ាន គឺជា​ជ័យជម្នះ​មួយ​របស់​អាស៊ាន​ដែល​ត្រូវបាន​បែងចែក​ពីគ្នា ប៉ុន្តែ ត្រូវបាន​រួបរួមគ្នា​ដើម្បី​ធានា​រក្សា​ច្បាប់​អន្តរជាតិ និង​សន្តិភាព​។

​សូម​រម្លឹក​ផងដែរ​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៤៩ នៅ​ឡាវ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​១០ នៅ​ថ្ងៃទី​២៥​ខែកក្កដា​កន្លងទៅ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយ​មិន​លើកឡើង​ពី​«​សាលក្រម​តុលាការអន្តរជាតិ​ក្រុងឡាអេ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​របស់​ហ្វីលីពីន​»​ឡើយ​។​

​ក្នុង​សេចក្តី​ថ្លែង​កាណ៍​រួម​កម្រាស់​៣១​ទំព័រ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន អាស៊ាន បាន​សម្តែង​ពី​ការព្រួយបារម្ភ​ចំពោះ​ការវិវត្ត​ចុងក្រោយ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​បាននិងកំពុង​តែ​បំផ្លាញ​ទំនុកចិត្ត បង្កើន​ភាព​តានតឹង​ដែល​អាច​បំផ្លាញ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​ទៀតផង​។ ភាគី​ទាំងអស់ ក៏បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការមិនធ្វើ​យោ​ធូប​នីយកម្ម និង​ចៀសវាង​ការធ្វើសកម្មភាព​ដែល​រួមបញ្ចូល​ទាំង​ការ​វាតទី​ក្នុង​តំបន់​ជម្លោះ ដែល​អាចធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​កាន់តែខ្លាំង និង​ស្ថានភាព​កាន់តែ​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។
 
​សេចក្តីថ្លែងការណ៍​ដដែល​នោះ ក៏បាន​លើក​ពី​សារសំខាន់​ក្នុងការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(DoC) និង​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​ការពិគ្រោះ​យោបល់​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(CoC)​។ តែ​អ្វី​គួរកត់សម្គាល់​នោះ បទបញ្ញត្តិ​ទាក់ទង​នឹង​សាលក្រម​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​របស់​ហ្វីលីពីន មិនត្រូវ​បានដាក់​បញ្ចូល​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះឡើយ​។

​សូម​ជម្រាប​ផងដែរ​ថា មុនពេល​នៃ​ការចេញ​សេចក្តីថ្លែងការណ៍៍​នេះ ហ្វីលីពីន ដែល​ប្រកៀក​ស្មា​ជាមួយ​វៀតណាម បាន​អះអាងថា​ពួកគេ​ចង់​ឲ្យ​មាន​ដាក់​ចំណុច​មួយចំនួន​ទាក់ទង​ជាមួយនឹង​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​របស់​តុលាការអន្តរជាតិ​៕