រថយន្ត​វី​អាយ​ភី​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ តៃកុង​ជាន់​ល្បឿន​ផ្តាច់​ព្រលឹង​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​របួស​១០​នាក់​

ខេត្តបាត់ដំបង​៖ ​ប្រុស​ស្រី​១០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​បន្ទាប់ពី​រថយន្ត​ដឹក​អ្នកដំណើរ​(VIP) វី​អាយ​ភី​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បាន​បើក​លឿន​ដូច​រន្ទះ​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ពេញទំហឹង​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ចំណុច​ព្រំប្រទល់​ស្វាយដូនកែវ និង​ស្រុក​មោងឫស្សី ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

​លោក ឌឿ​ន សម្បត្តិ អធិការរង​ទទួលបន្ទុក​ចរាចរណ៍​នគរបាល​ស្រុក​មោងឫស្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ដឹក​អ្នកដំណើរ វី​អាយ​ភី របស់​ក្រុមហ៊ុន ( វី​រះ​ប៊ុន​ថាំ )​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK- 2615 បើកបរ​ពី​ទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះ​មក​បាត់ដំបង លុះ​ពេលមកដល់​ចំណុចកើតហេតុ ដោយសារ​បើក​លឿន និង​ង​ងិ​ត​មើលផ្លូវ​មិនសូវ​ឃើញ​ក៏​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ បណ្តាល​ឲ្យ​ខ្ទេច​ផ្នែក​ខាងមុខ​រថយន្ត​ខ្លួនឯង​។

​ឧប្បត្តិហេតុ​នោះបាន​បណ្តាល​ឲ្យ​រងរបួស​ស្រី​ប្រុស​១០​នាក់ ធ្ងន់​៨​នាក់ ស្រាល​២​នាក់ ហើយ​ត្រូវបាន​នគរបាល​ចរាច​រណ៍​ស្រុក​មោងឫស្សី និង​ចរាចរណ៍​ខេត្ត​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មោងឫស្សី និង​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​រថយន្ត​ដឹក​ខ្សាច់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក គេច​ពី​កន្លែង​កើត​ហេ​តិ​បាត់​៕

KA-27-07-2016-05 KA-27-07-2016-06 KA-27-07-2016-07 KA-27-07-2016-08