Taylor Swift បាត​ដៃ​ទទេ​នៅ MTV VMAs ខណៈ Beyonce ឱប​ម្នាក់​ឯង​១១​បេក្ខភាព

វា​ជា​រឿង​ចម្លែក​មួយ​នៅ​ពេល​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​អាមេរិក Taylor Swift មិន​ជាប់​បេក្ខភាព​សូម្បី​តែ​មួយ​នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ចម្រៀង MTV Video Music Awards ក្នុង​ឆ្នាំ​នេះ។

 

កាល​ពី​ថ្ងៃ​សុក្រ ទី​២៦​ខែ​កក្កដា​មុន​នេះ បញ្ជី​បេក្ខភាព​​ចុង​ក្រោយរបស់​ពាន​រង្វាន់​ចម្រៀង MTV Video Music Awards ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ។ អ្វី​ដែល​ចម្លែក​ខុស​ពី​រាល់​ឆ្នាំ​នោះ​គឺ​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង Taylor Swift បែរ​ជា​បាត់​មុខ​ឲ្យ​ឈឹង​ពី​ឆាក​ប្រកួត​ឆ្នាំ​នេះ​បើ​ទោះ​បី​ជា​ម្ចាស់​បទ “Bad Blood” បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ដល់​ទៅ​៣​ក៏​ដោយ។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​ទៅ តារា​ចម្រៀង​វ័យ​២៦​ទទួល​បាន​ដល់​ទៅ​១០​បេក្ខភាព​ឯណោះ​សម្រាប់​វីដេអូ​ចម្រៀង​បទ “Bad Blood”។

 

Taylor Swift បាត​ដៃ​ទទេ​នៅ MTV VMAs ខណៈ Beyonce ឱប​ម្នាក់​ឯង​១១​បេក្ខភាព

 

ជាមួយ​គ្នា​នេះ​ដែរ​តារា​ចម្រៀង​២​រូប​ដែល​ទទួល​បាន​បេក្ខភាព​ច្រើន​បំផុត​នៅ VMAs ឆ្នាំ​នេះ​នោះ​គឺ Beyonce និង Adele ដោយ​ម្ចាស់​បទ “Single Ladies” ទទួល​បាន​បេក្ខភាព​សរុប​ចំនួន​១១​សម្រាប់​អាល់ប៊ុម “Lemonade” ខណៈ Adele ទទួល​បាន​បេក្ខភាព​៨​សម្រាប់​វីដេអូ​បទ “Hello” និង “Send My Love (To Your New Lover”។

 

VMAs ឆ្នាំ​២០១៥​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ដោយ​សារ​មាន​ទិដ្ឋភាព​ពន្លះ​គ្នា​ស្រស់ៗ​របស់​តារា​ចម្រៀង​រ៉េប Nicki Minaj និង Miley Cyrus នៅ​ពេល​ម្ចាស់​បទ “Anaconda” ឡើង​ទទួល​ពាន​របស់​ខ្លួន៕

 

Taylor Swift បាត​ដៃ​ទទេ​នៅ MTV VMAs ខណៈ Beyonce ឱប​ម្នាក់​ឯង​១១​បេក្ខភាព

 

Taylor Swift បាត​ដៃ​ទទេ​នៅ MTV VMAs ខណៈ Beyonce ឱប​ម្នាក់​ឯង​១១​បេក្ខភាព

 

ចុចអាន៖Kim Kadarshian បក​អាក្រាត​ស្បែក​មុខ​ពិត​របស់ Taylor Swift

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖usmagazine