គ្រូ Lee ​៖​ អត់​ ឧត្តម និង​វឌ្ឍនាកា ​កម្ពុជា​នៅ​តែ​​​លេង​បាន ព្រោះ​នេះ​​​ជា​បាល់ទាត់

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ CLEAR ​

 

លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​បាន​បញ្ជាក់​ថា​ប្រកួត​ស្អែក​នេះ អាច​នឹង​មិន​មាន​វត្តមាន​របស់​ប្រាក់ មុន្នី​ឧត្តម និង​ចាន់ វឌ្ឍនាកា ​ឡើយ ព្រោះ​កីឡាករ​ទាំង​ពីរ​នាក់​នេះ​មាន​របួស។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កម្ពុជា​នៅ​តែ​អាច​លេង​បាន ព្រោះ​មាន​កីឡាករ​ល្អ​ៗ​ជំនួស។

គ្រូ Lee ​៖​ អត់​ ឧត្តម និង​វឌ្ឍនាកា ​កម្ពុជា​នៅ​តែ​​​លេង​បាន ព្រោះ​នេះ​​​ជា​បាល់ទាត់

 លោក Lee Tae Hoon

 

“ទោះ​មាន​កីឡាករ​របួស​ ២​ទៅ​៣​នាក់​ដែល​សុទ្ធ​តែ​សំខាន់ ប៉ុន្តែ​យើង​នៅ​តែ​អាច​លេង​បាន… ​នេះ​ហើយ​ជា​បាល់ទាត់ យើង​មាន​អ្នក​ជំនួស​បាន។ ខ្ញុំ​ដឹង​ថា​កីឡាករ​ម្នាក់​ៗ​រវល់​ច្រើន ព្រោះ​លេង​លីគ​ជាប់​គ្នា​ពេក ដែល​អាច​បណ្ដាល​ឱ្យ​មាន​របួស។ តែ​នេះ​គ្រាន់​តែ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ វា​ជា​ការ​សាក​សមត្ថភាព​របស់​យើង”។ សម្ដី​របស់​លោក​ Lee Tae Hoon ។​

 

ចំពោះ​រឿង​ដែល​សួរ​ថា​ចង់​ឈ្នះ​ប្រកួត​ល្ងាច​នេះ​ឬ​អត់​នោះ គ្រូ​បង្វឹក​ខាង​លើ​បាន​បញ្ជាក់​ថា​ប្រកួត​ណា​ក៏​លោក​ចង់​ឈ្នះ​ដែរ ប៉ុន្តែ​ត្រូវ​មើល​ទៅ​តាម​លទ្ធភាព​ដែរ។ ខណៈ​ដែល​ប្រកួត​មិត្តភាព មិនមែន​ជា​ប្រកួត​ផ្លូវការ​ដែល​ត្រូវ​ប្រឹងប្រែង​ខ្លាំង​បំផុត​នោះ​ទេ។​

 

ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា​ទល់​នឹង​ក្រុម​សិង្ហបុរី ​មិន​សូវ​ជា​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ដោយ​កាល​ពី​ជម្រុះ World Cup ​កន្លង​ទៅ កម្ពុជា​ប៉ះ​២​ដង ចាញ់​ទាំង​ពីរ​ដង ដោយ​លទ្ធផល ៤-០ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​ទៅ​ដី​សិង្ហបុរី​វិញ ចាញ់​ដោយ​លទ្ធផល ២-១ ​ទៀត។ ដូច្នេះ រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៅ​ល្ងាច​ម៉ោង​៦:៣០​នាទី​នេះ​វិញ ​ថា​តើ​នរណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ?

 

គ្រូ Lee ​៖​ អត់​ ឧត្តម និង​វឌ្ឍនាកា ​កម្ពុជា​នៅ​តែ​​​លេង​បាន ព្រោះ​នេះ​​​ជា​បាល់ទាត់ចាន់ វឌ្ឍនាកា

 

គ្រូ Lee ​៖​ អត់​ ឧត្តម និង​វឌ្ឍនាកា ​កម្ពុជា​នៅ​តែ​​​លេង​បាន ព្រោះ​នេះ​​​ជា​បាល់ទាត់ប្រាក់ មុន្នីឧត្តម (លេខ​៧)

 

គ្រូ Lee ​៖​ អត់​ ឧត្តម និង​វឌ្ឍនាកា ​កម្ពុជា​នៅ​តែ​​​លេង​បាន ព្រោះ​នេះ​​​ជា​បាល់ទាត់

 

អត្ថបទ៖ មុន្នី រម្យ