សញ្ញា​​១០​យ៉ាង ​បញ្ជាក់​ថា​​​មិត្ត​ជិត​ស្និទ្ធ​​ Crush ​​លើ​អ្នក

មិត្តភ័ក្ដិ​​​ជិត​ស្និទ្ធ​​​ គឺ​​​ជា​មនុស្ស​​​​ដែល​តែង​តែ​ចេះ​ជួយ​យក​​​​​អសារ​​​​ ​​​ដោះ​ស្រាយ​​បញ្ហា​ ​​​ដើរ​​​ជាមួយ​គ្នា​ ​និង​​មាន​ចំណង​​ចំណូល​​ចិត្ត​​ប្រហាក់​ប្រហែល​គ្នា​​​​​ជាដើម​​ មិន​ថា​​ស្រី​​ ឬ​ប្រុស​ឡើយ​​។ ការ​​ដើរ​លេង​ជាមួយ​គ្នា​​​ ​ឬ​ជួប​​មុខ​គ្នា​​​​​យូរ​ៗ​ទៅ​​រវាង​​មនុស្ស​​ផ្ទុយ​ភេទ​​​ ​ធ្វើ​ឲ្យ​​ទំនាក់​ទំនង​​មិត្ត​ភាព​ខ្លះ​ ​​​​អាច​​មាន​​​ខ្លាំង​​ជាង​មុន​ដែរ​ ​​និង​​​ឈាន​​ទៅ​រក​​​​​​​​​ការ​បង្កើត​​ចិត្ត​ប្រតិព័ទ្ធ​​​​បែប​គូសង្សារ​​តែម្ដង។

 

សញ្ញា​​១០​យ៉ាង ​បញ្ជាក់​ថា​​​មិត្ត​ជិត​ស្និទ្ធ​​ Crush ​​លើ​អ្នក

 

ចង់​ដឹង​ថា​​​មិត្ត​របស់​​​​​​​អ្នក​ ដែល​ធ្លាប់​តែ​លេង​សើច​​​ ​​ជួប​មុខ​គ្នា​​រាល់​ថ្ងៃ​​​ Crush ​លើ​អ្នក​ឬ​អត់​ ​​​សូម​​​​មើល​ចំណុច​​ខាង​ក្រោម​ ដែល​​មនុស្ស​​ភាគ​ច្រើន​​​​បាន​ជួប​ប្រទះ៖

 

១. ​​​ឆ្លើយ​​តប​​​​ ឬ​ប្រតិកម្ម​ទៅ​កាន់​​​​​អ្នក​ភ្លាម​​​ៗ

​​ប្រសិន​​បើ​​​​​បុរស​​​​​​​នោះ​​​​ចាត់​ទុក​​អ្នក​ត្រឹម​ជា​មិត្តភ័ក្ដិ​ធម្មតា​ ​​ការ​​ឆ្លើយ​តប​​​របស់​គាត់​​​​​ហាក់​មាន​ភាព​យឺតយ៉ាវ​ ឬ​ធ្វើ​មិន​សូវ​​​​ដឹង​ឮ​​​​ ​ពេល​អ្នក​សួរ​​​ ឬ​ស្នើ​អ្វី​មួយ។ ​​តែ​បើ​គាត់​​​ Crush លើ​អ្នក​ហើយ​​​​ មិន​ថា​​​រវល់​​​ជាប់​ដៃ​ប៉ុណ្ណា ​​គាត់​​​ត្រូវ​​តែ​​ឆ្លៀត​​​​​​​​​​​​ឆ្លើយ​តប​​យ៉ាង​លឿន​បំផុត​​​ ​ដូច​​មនុស្ស​​​​ត្រៀម​ចាំ​ជាមុន។

 

 

២. Chat ​ឬ​​ផ្ញើ​សារ​ ទៅ​​កាន់​អ្នក​​ច្រើន​​ជាង​មុន​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​ផ្ញើ​សារ​​របស់​គាត់​​​​​ពេល​នេះ​​ ​គឺ​មិន​មាន​រឿង​​អ្វី​ធំដុំ​​ ឬ​​​​ពិបាក​ឆ្លើយ​នោះ​ទេ​​ តែ​​ជា​​សំណួរ​​​ងាយ​ឆ្លើយ​​បំផុត​​​ទាក់​ទង​​នឹង​​ទម្លាប់​​ប្រចាំ​ថ្ងៃ​​របស់​អ្នក​​ដូច​​ជា​ “​​កំពុង​ធ្វើ​អ្វី? ​កំពុង​នៅ​ជាមួយ​អ្នក​ណា​គេ? ញ៉ាំ​បាយ​នៅ? បាន​ម្ហូប​អី​ញ៉ាំ​បាយ​? ​​ចូលគេង​​ម៉ោង​ប៉ុន្មាន​”? ជា​ដើម។

 

 

៣. ​លួច​សួរ​​​​មិត្តភ័ក្ដិ​​​​របស់​អ្នក​ផ្សេង​ទៀត ចង់​ដឹង​ថា​អ្នក​មាន​​សង្សារ​ ឬនៅ

​​​​​​​​​​​​សំណួរ​​នេះ​​​​អ្នក​អាច​​ដឹង​បាន​​ លុះ​ត្រា​តែ​មិត្តភ័ក្ដិ​​ទី​បី​​​នោះ ជា​អ្នក​ប្រាប់ ​​​​អ្នក​ផ្ទាល់​​មក​វិញ។

 

 

៤. ​​គាត់​តែងតែ​​​​​បង្ហើប​ ​​ឬ​​និយាយ​លេង​ថា​ គាត់​​មិន​​ទាន់​​​មាន Crush ទេ​ឥឡូវ​នេះ​

​​ឃ្លា​​​​​នេះ ​​​​នឹង​លេច​ឡើង​​​​ពេល​​ជជែក​លេង​​ជាមួយ​អ្នក ​​ ពី​ព្រោះ​​គាត់​​សម្លឹង​​​ឃើញ​​តែ​​​​អ្នក​ម្នាក់​គត់​​​ក្នុង​​កែវភ្នែក​​។

 

 

៥. ​ចេះ​ប្រច័ណ្ឌ​​​​​​​​​ពេល​​មាន​​​អ្នកណា​​និយាយ​លេង​ ឬ​ណាត់​ជួប​​អ្នក

​ឃើញ​បែប​​នេះ ​​​គាត់​​តែង​តែ​​​​ផ្ដល់​យោបល់​ហាម​​​ឃាត់​ ​ឬ​​​ថា​​អ្នក​មិន​គួរ​​​ទៅ​ជួប​ឡើយ ​ព្រោះ​​​ខ្លាច​គេ​​ធ្វើ​គិត​មិន​ល្អ​ចំពោះ​​អ្នក​​​។

 

 

៦. ​តែង​តែ​​បបួល​​​​​អ្នក​​​ដើរ​លេង​​ ឬ​ញ៉ាំ​អី​​ខាង​ក្រៅ

ប្រសិន​​បើ​​​មាន​​ការ​ជួប​​ជុំ​​​ជាមួយ​​មិត្តភ័ក្ដិ​ជា​ក្រុម​ ​គាត់​​​តែង​តែ​​ចេញ​មុខ​បបួល​អ្នក​​​​ទៅ​មុន​គេ​​​​ ​មិន​ថា​​​​ទៅ​​ចូល​រួម​អាពាហ៍ពិពាហ៍​មិត្តភ័ក្ដិ​​ ខួប​កំណើត​ ជប់លៀង​ ​មើល​កុន​​​ ​ឬ​​ញ៉ាំ​អាហារ​ជុំ​គ្នា​ជាដើម។

 

 

៧. ចូល​ចិត្ត​​លួច​សម្លឹង​​អ្នក​​​

​ពេល​​គាត់​​មាន​អារម្មណ៍​​​​​​​​​​ស្រលាញ់​អ្នក​ គាត់​តែង​​តែ​​​​លួច​សម្លឹង​​អ្នក​មិន​ដាក់​ភ្នែក​ ថែម​ទាំង​លួច​ញញឹម​តិច​ៗ​ម្នាក់​ឯង។ ​បើ​បាន​ជួប​មុខ​​​​​​អ្នក​ផ្ទាល់​វិញ​ ​ទោះ​​មិន​សប្បាយ​ចិត្ត​​ ខឹង​​អ្នកណា​​​​​ពី​នាយ ​ក៏​គាត់​ប្រឹង​​ញញឹម​​​​​ ឲ្យ​អ្នក​​​ឃើញ​គាត់​ថា​​មនុស្ស​រីករាយ​ម្នាក់​ដែរ។

 

 

៨. តែង​តែ​និយាយ​ល្អ​ពី​អ្នក​ប្រាប់​គេ​ឯង​

ទោះ​បី​ជា​មិត្ត​ល្អ​នឹង​គ្នា​ក៏​ដោយ បើ​គេ​មិន​មែន​កំពុង​ចាប់អារម្មណ៍​អ្នក ក៏​គេ​មិន​ចំណាយ​​ពេល​ទៅ​និយាយ​ប្រាប់​គេ​ឯង​ពី​ចំណុច​ល្អ​របស់​អ្នក​បាន​ច្រើន​យ៉ាង​នេះ​ដែរ​។​

 

 

៩. ​​មិន​ភ្លេច​​​អ្នក ​ពេល​ថត​រូប​ជុំ​គ្នា

​ពេល​ជួប​​ជុំ​មិត្តភ័ក្ដិ រួច​មាន​​ការ​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​​​​ជាមួយគ្នា​​ គាត់​​តែង​​សួរ​រក​អ្នក​​​ បបួល​អ្នក​​ចូល​រួម​មុន​គេ។

 

 

១០. ​​​គាត់​​តែង​តែ​គាំទ្រ​​ ​ផ្ដល់​កម្លាំង​ចិត្ត​​​​​ឲ្យ​អ្នក​ជានិច្ច​

​ពេល​អ្នក​​​ធ្វើ​​កិច្ចការ​​អ្វី​មួយ​ ​គាត់​តែង​​តែ​ចាត់​ទុក​​​ថា​​​អ្នក​ធ្វើ​បាន​ត្រឹម​ត្រូវ​​​ ​និង​ពូកែ​ទៀត​ផង តែ​បើ​​អ្នក​​បាន​ជ្រុល​​ធ្វើ​ខុស​វិញ​ ​គាត់​មិន​ដែល​ហ៊ាន​បន្ទោស​​ឡើយ​ ​​​​ផ្ទុយ​មក​វិញ​​គាត់​បាន​ខិត​ខំ​​ផ្ដល់​កម្លាំង​ចិត្ត​​ និង​​វិធី​ដោះ​ស្រាយ​បញ្ហា​​ឲ្យ​​អ្នក​ទាំង​រីករាយ​ថែម​ទៀត៕

 

សញ្ញា​​១០​យ៉ាង ​បញ្ជាក់​ថា​​​មិត្ត​ជិត​ស្និទ្ធ​​ Crush ​​លើ​អ្នក

 

 

 យល់​ថា​មាន​នៅ​មាន​ចំណុច​ផ្សេង​លើស​ពី​ហ្នឹង​ទៀត​ទេ?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Seventeen​​​