Man United រំពឹងទុកថា នឹងបំពេញការផ្ទេរ Pogba រយៈពេល៤៨ម៉ោងទៀត

ក្លិប Manchester United ជឿជាក់ថា ពួកគេទទួលជោគជ័យដ៏ធំមួយក្នុងការបំពេញការផ្ទេរជាមួយនឹងតម្លៃខ្លួនជាកំណត់ត្រាពិភពលោករបស់គេសម្រាប់ Paul Pogba និងសង្ឃឹមថា នឹងបំពេញការផ្ទេរនេះក្នុងរយៈពេល៤៨ម៉ោងទៀត។

Pogba

Man United បានដាក់សំណើថ្មីមួយក្នុងទឹកប្រាក់១១០លានអឺរ៉ូ (ស្មើនឹង១២១,៦លានដុល្លារអាមេរិក) រួមនឹងប្រាក់ឧបត្ថម្ភបន្ថែមចំនួន១០លានអឺរ៉ូទៀត ហើយក្លិប Juventus ក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងទទួលបានប្រាក់៥លានអឺរ៉ូ ប្រសិនបើ Pogba បន្តកិច្ចសន្យារបស់គេជាមួយនឹងក្រុមរបស់លោក Jose Mourinho។

ខណៈដែលការផ្ទេរនេះ បច្ចុប្បន្ន នឹងត្រូវបំពេញជាផ្លូវការ Man United កំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងលោក Mino Raiola ភ្នាក់ងារតំណាងរបស់ Pogba អំពីតម្លៃសេវាក្នុងទឹកប្រាក់២០លានអឺរ៉ូរបស់លោក ដែលក្លិប Juventus បានបញ្ជាក់ថា Man United ត្រូវតែបង់ប្រាក់ទាំងអស់ នៅមុនពេលការផ្ទេរនេះបំពេញជាផ្លូវការ។

បច្ចុប្បន្ន Man United បានទទួលស្គាល់ថា នេះគឺជាឧបស័គ្គចុងក្រោយដើម្បីជម្រះការផ្ទេរមួយនេះ ហើយវាហាក់បង្ហាញថា កីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងត្រូវវិលទៅចូលរួមជាមួយនឹង Man United វិញ ក្រោយពីបានចំណាយពេល៤ឆ្នាំ និងឈ្នះពាន Serie A ចំនួន៤ក្នុងទីក្រុង Turin ខណៈដែល Juventus ទើបតែបានទិញខ្សែប្រយុទ្ធ Gonzalo Higuain ក្នុងតម្លៃខ្លួន៩០លានអឺរ៉ូ ពីក្លិប Napoli។ Man United កំពុងតែមានពោរពេញដោយការជឿជាក់អំពីការផ្ទេរនេះ Pogba បច្ចុប្បន្ន កំពុងតែរង់ចាំភ្លើងខៀវដើម្បីត្រួតពិនិត្យសុខភាពប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ The Guardian

The post Man United រំពឹងទុកថា នឹងបំពេញការផ្ទេរ Pogba រយៈពេល៤៨ម៉ោងទៀត appeared first on CamboSport.